ព្រះត្រៃបិដក ភាគ ០១
ព្រះដ៏មានព្រះភាគព្រះនាមវេស្សភូ១ ជាព្រហ្មចរិយធម៌មិនឋិតនៅយូរ ម្នាលសារីបុត្ត ឯព្រហ្មចរិយធម៌របស់ព្រះដ៏មានព្រះភាគព្រះនាមកកុសន្ធ១ ព្រះដ៏មានព្រះភាគព្រះនាមកោនាគមន១ ព្រះដ៏មានព្រះភាគព្រះនាមកស្សប១ ជាព្រហ្មចរិយធម៌ឋិតនៅបានយូរ។ ព្រះសារីបុត្តត្ថេរក្រាបទូលសួរថា សូមទ្រង់ព្រះមេត្តាប្រោស ព្រហ្មចរិយធម៌របស់ព្រះដ៏មានព្រះភាគព្រះនាមវិបស្សី១ ព្រះដ៏មានព្រះភាគព្រះនាមសិខី១ ព្រះដ៏មានព្រះភាគព្រះនាមវេស្សភូ១ បានជាមិនឋិតនៅយូរ នោះតើព្រោះហេតុ និងបច្ច័យដូចម្តេច។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាលសារីបុត្ត ព្រះដ៏មានព្រះភាគព្រះនាមវិបស្សី១ ព្រះដ៏មានព្រះភាគព្រះនាមសិខី១ ព្រះដ៏មានព្រះភាគព្រះនាមវេស្សភូ១ ព្រះអង្គមិនសូវប្រឹងប្រែង
(១) សំដែងធម៌ដល់សាវកទាំងឡាយដោយពិស្តារប៉ុន្មានទេ ព្រហ្មចរិយធម៌មានអង្គ៩ប្រការ របស់ព្រះពុទ្ធទាំងឡាយនោះគឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ ជាធម៌មានចំនួនតិចៗណាស់ សិក្ខាបទក៏ព្រះពុទ្ធទាំងនោះមិនបានបញ្ញត្តដល់សាវកទាំងឡាយទេ អាណាបាតិមោក្ខ ក៏ព្រះពុទ្ធទាំងនោះមិនបានសំដែងឡើយ ដល់អំណឹះ ឥតពីព្រះពុទ្ធដ៏មានជោគ
(១) ប្រែចេញ ពីបាលីថា កិលាសុនោ សព្ទនេះប្រែថាខ្ជិល ប៉ុន្តែក្នុងទីនេះ បើប្រែថាខ្ជិល នឹងទៅជាឆ្គងសេចក្តី មិនសមតាមន័យក្នុងអដ្ឋកថា ៗប្រាប់សេចក្តីថា ព្រះពុទ្ធគ្មានសេចក្តីខ្ជិលទេ។
ID: 636774035923960481
ទៅកាន់ទំព័រ៖