ព្រះត្រៃបិដក ភាគ ០១
ភិក្ខុនោះមានសតិ ដកដង្ហើមចេញ មានសតិដកដង្ហើមចូល កាលដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អញដកដង្ហើមចេញវែង ឬកាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អញដកដង្ហើមចូលវែង កាលដកដង្ហើមចេញខ្លី ក៏ដឹងច្បាស់ថា អញដកដង្ហើមចេញខ្លី ឬកាលដកដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា អញដកដង្ហើមចូលខ្លី (ភិក្ខុ) សិក្សាថា អញនឹងកំណត់ដឹងច្បាស់នូវកងខ្យល់ទាំងពួង សឹមដកដង្ហើមចេញ សិក្សាថា អញនឹងកំណត់ដឹងច្បាស់នូវកងខ្យល់ទាំងពួង សឹមដកដង្ហើមចូល សិក្សាថា អញរម្ងាប់កាយសង្ខារ (គឺខ្យល់អស្សាសបស្សាស) សឹមដកដង្ហើមចេញ សិក្សាថា អញនឹងរម្ងាប់កាយសង្ខារ សឹមដកដង្ហើមចូល សិក្សាថា អញនឹងកំណត់ដឹងច្បាស់នូវបីតិ (គឺសេចក្តីឆ្អែតកាយឆ្អែតចិត្ត) សឹមដកដង្ហើមចេញ សិក្សាថា អញនឹងកំណត់ដឹងច្បាស់នូវបីតិ សឹមដកដង្ហើមចូល សិក្សាថា អញនឹងកំណត់ដឹងច្បាស់នូវសុខ (គឺសុខកាយ សុខចិត្ត) សឹមដកដង្ហើមចេញ សិក្សាថា អញនឹងកំណត់ដឹងច្បាស់នូវសុខ សឹមដកដង្ហើមចូល សិក្សាថា អញនឹងកំណត់ដឹងច្បាស់នូវចិត្តសង្ខារ (គឺវេទនា និងសញ្ញា) សឹមដកដង្ហើមចេញ សិក្សាថា អញនឹងកំណត់ដឹងច្បាស់នូវចិត្តសង្ខារ សឹមដកដង្ហើមចូល សិក្សាថា
ID: 636775521688862018
ទៅកាន់ទំព័រ៖