ព្រះត្រៃបិដក ភាគ ០១

អញ​នឹង​រម្ងាប់ចិត្ត​សង្ខារ​ ​សឹម​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អញ​នឹង​រំងាប់ចិត្ត​សង្ខារ​ ​សឹម​ដកដង្ហើម​ចូល​ ​សិក្សា​ថា​ ​អញ​នឹង​កំណត់​ដឹង​ច្បាស់​នូវ​ចិត្ត​ ​សឹម​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អញ​នឹង​កំណត់​ដឹង​ច្បាស់​នូវ​ចិត្ត​ ​សឹម​ដកដង្ហើម​ចូល​ ​សិក្សា​ថា​ ​អញ​នឹង​ធ្វើ​ចិត្ត​ឲ្យ​រីករាយ​ ​សឹម​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អញ​នឹង​ធ្វើ​ចិត្ត​ឲ្យ​រីករាយ​ ​សឹម​ដកដង្ហើម​ចូល​ ​សិក្សា​ថា​ ​អញ​នឹង​តាំងចិត្ត​ខ្ជាប់​ ​សឹម​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អញ​នឹង​តាំងចិត្ត​ខ្ជាប់​ ​សឹម​ដកដង្ហើម​ចូល​ ​សិក្សា​ថា​ ​អញ​នឹង​ដោះ​ចិត្ត​ឲ្យ​ផុត​ស្រឡះ​ ​សឹម​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អញ​នឹង​ដោះ​ចិត្ត​ឲ្យ​ផុត​ស្រឡះ​ ​សឹម​ដកដង្ហើម​ចូល​ ​សិក្សា​ថា​ ​អញ​នឹង​ពិចារណា​ដោយ​សភាព​ជា​របស់​មិន​ទៀង​ ​សឹម​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អញ​នឹង​ពិចារណា​ដោយ​សភាព​ជា​របស់​មិន​ទៀង​ ​សឹម​ដកដង្ហើម​ចូល​ ​សិក្សា​ថា​ ​អញ​នឹង​ពិចារណា​ដោយ​សភាព​ឥត​រាគៈ​ ​សឹម​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អញ​នឹង​ពិចារណា​ដោយ​សភាព​ឥត​រាគៈ​ ​សឹម​ដកដង្ហើម​ចូល​ ​សិក្សា​ថា​ ​អញ​នឹង​ពិចារណា​ដោយ​សភាព​រលត់​ទៅ​ ​សឹម​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អញ​នឹង​ពិចារណា​ដោយ​សភាព​រលត់​ទៅ​ ​សឹម​ដកដង្ហើម​ចូល​ ​សិក្សា​ថា​ ​អញ​នឹង​ពិ​ចារ​ណា​រឿយ​ៗ​ ​ដោយ​កិរិយា​លះបង់​នូវ​សេចក្តី​ប្រកាន់​ ​សឹម​ដកដង្ហើម​ចេញ​
ថយ | ទំព័រទី ២៣១ | បន្ទាប់
ID: 636775522067893697
ទៅកាន់ទំព័រ៖