ព្រះត្រៃបិដក ភាគ ០១

សិក្សា​ថា​ ​អញ​នឹង​ពិ​ចារ​ណា​រឿយ​ៗ​ ​ដោយ​កិរិយា​លះបង់​នូវ​សេចក្តី​ប្រកាន់​ ​សឹម​ដកដង្ហើម​ចូល​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អា​នា​បាន​ស្ស​តិ​សមាធិ​ ​ដែល​បុគ្គល​បាន​ចំរើន​ហើយ​យ៉ាងនេះ​ ​ដែល​បុគ្គល​ធ្វើឲ្យ​ច្រើន​ហើយ​យ៉ាងនេះ​ ​ជា​ធម៌​ល្អិត​ផង​ ​ជា​ធម៌​ឧត្តម​ផង​ ​ជា​ធម៌​មិន​ច្រឡូកច្រឡំ​ ​គឺជា​ធម៌​ដោយឡែក​ផង​ ​ជា​គ្រឿង​នៅ​ ​នាំមក​នូវ​សេចក្តី​សុខ​ផង​ ​តែង​ញុំាង​អកុសលធម៌​ទាំងឡាយ​ដ៏​លាមក​ដែល​កើ​ត​ឡើង​ៗ​ ​ឲ្យ​សាបសូន្យ​ទៅ​ ​ឲ្យ​ស្ងប់​ទៅ​ ​ដោយ​ទំនង​ដ៏​សមគួរ​។​ ​
 [​១៧៩​]​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ​ ​ហើយ​ទ្រង់​សាកសួរ​ភិក្ខុ​ទាំងឡាយ​ក្នុង​គ្រានោះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បានឮ​ថា​ ​ពួក​ភិក្ខុ​ផ្តាច់​បង់ជីវិត​ខ្លួន​ដោយខ្លួនឯង​ខ្លះ​ ​ផ្លាស់​គ្នា​ឲ្យ​ផ្តាច់​បង់ជីវិត​ទៅវិញទៅមក​ខ្លះ​ ​ភិក្ខុ​ខ្លះ​ចូល​ទៅ​រក​សមណ​កុត្ត​ក​ ​ឈ្មោះ​មិគ​ល​ណ្ឌិ​ក​ ​ហើយ​និយាយ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ពួក​យើង​សូម​អង្វរ​អ្នក​ ​ៗ​ចូរ​ផ្តាច់​បង់ជីវិត​ពួក​យើង​ចុះ​ ​បាត្រ​ ​និង​ចីវរ​ទាំងនេះ​នឹង​បាន​ជា​របស់​អ្នក​ ​(​យ៉ាងនេះ​)​ ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងឡាយ​ក្រាបទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ពិតមែន​។​ ​ព្រះពុទ្ធ​ដ៏​ទ្រង់ព្រះ​ភាគ​
ថយ | ទំព័រទី ២៣២ | បន្ទាប់
ID: 636775522517099390
ទៅកាន់ទំព័រ៖