ព្រះត្រៃបិដក ភាគ ០១

ទ្រង់​តិះដៀល​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​ដែល​អ្នក​ទាំងឡាយ​បាន​ធ្វើ​ហើយ​នេះ​ ​មិន​សម​ ​មិនទំនង​ ​មិន​គួរ​ ​មិនមែន​ជា​កិច្ច​របស់​សមណៈ​ ​មិន​គប្បី​សោះ​ ​មិន​គួរ​ធ្វើ​សោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ដូចម្តេច​ ​បាន​ជាពួក​ភិក្ខុ​ទាំងនោះ​ទៅ​ផ្តាច់​បង់ជីវិត​ខ្លួន​ដោយខ្លួនឯង​ខ្លះ​ ​ផ្លាស់​គ្នា​ឲ្យ​ផ្តាច់​ជីវិត​ទៅវិញទៅមក​ខ្លះ​ ​ភិក្ខុ​ខ្លះ​ចូល​ទៅ​រក​សមណ​កុត្ត​ក​ ​ឈ្មោះ​មិគ​ល​ណ្ឌិ​ក​ ​ហើយ​ពោល​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​ពួក​យើង​សូម​អង្វរ​អ្នក​ ​ៗ​ចូរ​ផ្តាច់​បង់ជីវិត​ពួក​យើង​ចុះ​ ​បាត្រ​ ​និង​ចីវរ​នេះ​នឹង​បាន​ជា​របស់​អ្នក​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អំពើ​នេះ​មិន​ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​ជ្រះថ្លា​ដល់​ជន​ទាំងឡាយ​ ​ដែល​មិនទាន់​ជ្រះថ្លា​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​គប្បី​សំដែង​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​ណាមួយ​ក្លែង​ផ្តាច់​បង់​រាងកាយ​របស់​មនុស្ស​ឲ្យ​ឃ្លាតចាក​ជីវិត​ក្តី​ ​ទោះបី​ស្វែងរក​គ្រឿងសស្ត្រាវុធ​ ​(​ឲ្យ​គេ​សម្លាប់​)​ ​រាងកាយ​មនុស្ស​នោះ​ក្តី​ ​ភិក្ខុ​នេះឯង​ហៅថា​ ​ត្រូវអាបត្តិ​បារាជិក​ ​រក​សំវាស​គ្មាន​។​ ​សិក្ខាបទ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​បញ្ញត្ត​ហើយ​ ​ដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ​។​ ​
 [​១៨០​]​ ​សម័យ​នោះ​ឯង​ ​មាន​ឧបាសក​ម្នាក់​មាន​ជម្ងឺ​។​ ​ប្រពន្ធ​របស់​ឧបាសក​នោះ​ ​មាន​រូបល្អ​ស្រស់បស់​មុខគួរ​ឲ្យ​គយគន់​ជាទី​នាំមក​នូវ​
ថយ | ទំព័រទី ២៣៣ | បន្ទាប់
ID: 636775523024318401
ទៅកាន់ទំព័រ៖