ព្រះត្រៃបិដក ភាគ ០១
សេចក្តីជ្រះថ្លា។ ពួកឆព្វគ្គិយភិក្ខុមានចិត្តប្រតិព័ទ្ធចំពោះស្រីនោះ។ គ្រានោះសេចក្តីបរិវិតក្កនេះបានមានដល់ពួកឆព្វគ្គិយភិក្ខុដូច្នេះថា ម្នាលអាវុសោទាំងឡាយ បើឧបាសកនោះនឹងរស់នៅ ពួកយើងមុខជានឹងមិនបានស្រីនោះទេ ម្នាលអាវុសោទាំងឡាយ បើដូច្នោះ យើង (នាំគ្នា) ពណ៌នាគុណនៃសេចក្តីស្លាប់ដល់ឧបាសកនោះ។ គ្រានោះឯង ពួកឆព្វគ្គិយភិក្ខុនាំគ្នាចូលទៅកាន់ទីដែលឧបាសកនោះនៅ លុះចូលទៅដល់ហើយ ក៏និយាយពាក្យនេះនឹងឧបាសកនោះថា ម្នាលឧបាសក អ្នកឯងបានធ្វើអំពើល្អមកហើយ បានធ្វើកុសលមកហើយ បានធ្វើកម្មជាគ្រឿងការពារភ័យរួចអស់ហើយ អ្នកឯងមិនដែលធ្វើបាប មិនដែលធ្វើអំពើលាមក មិនដែលធ្វើអំពើអាក្រក់ អំពើល្អអ្នកបានធ្វើហើយ បាបអ្នកមិនធ្លាប់ធ្វើឡើយ អ្នកឯងមានប្រយោជន៍អ្វីដោយជីវិតអាក្រក់លាមកនេះ អ្នកស្លាប់ទៅប្រសើរជាងរស់នៅ អ្នកធ្វើកាលកិរិយា រំលាងខន្ធស្លាប់ចាកមនុស្សលោកនេះ ទៅកាន់បរលោក នឹងកើតក្នុងមនុស្សសុគតិ ឬស្ថានសួគ៌ អ្នកនឹងបានឆ្អែតស្កប់ស្កល់ (នឹងបានឲ្យស្រីអប្សរទាំងឡាយ) បម្រើដោយកាមគុណទាំង៥ ដ៏ជាទិព្វក្នុងស្ថានសួគ៌នោះ។ គ្រានោះឯង
ID: 636775523343976685
ទៅកាន់ទំព័រ៖