ព្រះត្រៃបិដក ភាគ ០១
ឧបាសកនោះគិតថា លោកម្ចាស់ទាំងឡាយនិយាយ (នេះ) ពិតណាស់ ដ្បិតខ្លួនអញជាមនុស្សបានធ្វើអំពើល្អមកហើយ បានធ្វើកុសលមកហើយ បានធ្វើវិធីការពារភ័យ (ក្នុងអបាយភូមិ) ហើយ បាប អញមិនដែលធ្វើឡើយ អំពើអាក្រក់ ក៏អញមិនដែលធ្វើ មិនធ្លាប់ធ្វើអំពើអាក្រក់សោះ អំពើប្រពៃ អញបានធ្វើហើយ បាប អញមិនធ្លាប់ធ្វើឡើយ អញមានប្រយោជន៍អ្វីដោយជីវិតអាក្រក់លាមកនេះ អញស្លាប់ទៅប្រសើរជាងរស់នៅ អញធ្វើកាលកិរិយា រំលាងខន្ធស្លាប់ចាកមនុស្សលោកនេះ ទៅកាន់បរលោក នឹងកើតក្នុងមនុស្សសុគតិ ឬស្ថានសួគ៌ អញមុខជានឹងបានឆ្អែតស្កប់ស្កល់ (ឲ្យស្រីទេពអប្សរទាំងឡាយ) បម្រើដោយកាមគុណទាំង៥ ដែលជាទិព្វក្នុងស្ថានសួគ៌នោះ។ ឧបាសកនោះបរិភោគភោជនទាំងឡាយដែលមិនសប្បាយ (គឺអាហារដែលស្លែងនាំឲ្យកើតរោគ) ទំពាស៊ីតែខាទនីយ (គ្រឿងទំពា) ដែលមិនសប្បាយផង ជញ្ជាប់ជញ្ជក់តែវត្ថុសម្រាប់ជញ្ជាប់ជញ្ជក់ដែលមិនសប្បាយផង ផឹកទឹកដែលមិនសប្បាយផង។ កាលឧបាសកនោះបរិភោគភោជនដែលមិនសប្បាយតែម្យ៉ាងផង កាលទំពាស៊ីខាទនីយវត្ថុដែលមិនសប្បាយផង
ID: 636775523686846296
ទៅកាន់ទំព័រ៖