ព្រះត្រៃបិដក ភាគ ០១
កាលជញ្ជាប់ជញ្ជក់វត្ថុសម្រាប់ជញ្ជាប់ជញ្ជក់មិនសប្បាយផង ផឹកទឹកដែលមិនសប្បាយផង អាពាធដ៏ក្លៀវក្លាក៏កើតឡើង។ ឧបាសកនោះក៏ធ្វើកាលកិរិយាស្លាប់ទៅដោយអាពាធនោះឯង។ ទើបប្រពន្ធរបស់ឧបាសកនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈទាំងនេះ ជាសក្យបុត្រ ជាបុគ្គលឥតខ្មាស ជាមនុស្សទ្រុស្តសីល មានប្រក្រតីពោលពាក្យមុសា ពួកសមណៈទាំងនេះនឹងប្តេជ្ញាខ្លួនថាជាអ្នកប្រព្រឹត្តធម៌ ជាអ្នកប្រព្រឹត្តរៀបរយ ជាអ្នកប្រព្រឹត្តព្រហ្មចរិយធម៌ ជាអ្នកពោលពាក្យសត្យ ជាអ្នកមានសីល ជាអ្នកមានកល្យាណធម៌ ដូចម្តេចបាន ភាពសមណៈរបស់ភិក្ខុទាំងនេះគ្មានទេ ព្រហ្មចរិយធម៌របស់ភិក្ខុទាំងនេះក៏គ្មានទេ សាមញ្ញគុណរបស់សមណៈទាំងនេះវិនាសអស់ហើយ ព្រហ្មញ្ញគុណរបស់សមណៈទាំងនេះវិនាសអស់ហើយ សាមញ្ញគុណរបស់សមណៈទាំងនេះនឹងមានមកពីណា ព្រហ្មញ្ញគុណរបស់សមណៈទាំងនេះនឹងមានមកពីណា សមណៈទាំងនេះបា្រសចាកសាមញ្ញគុណហើយ សមណៈទាំងនេះប្រាសចាកព្រហ្មញ្ញគុណហើយ (ព្រោះ) សមណៈទាំងនេះបានពណ៌នាគុណនៃសេចក្តីស្លាប់ដល់ស្វាមីរបស់អញ ស្វាមីរបស់អញ គឺសមណៈទាំងនេះសម្លាប់ហើយ។ ទាំងពួកមនុស្សឯទៀតក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា សមណៈ
ID: 636775524066247996
ទៅកាន់ទំព័រ៖