ព្រះត្រៃបិដក ភាគ ០១

ទាំងឡាយ​នោះ​ទៅ​ ​អំណឹះ​ឥតពី​សាវក​ទាំងឡាយ​ជា​អ្នក​ត្រាស់​ដឹង​តាម​ព្រះពុទ្ធ​នោះ​ទៅ​ ​សាវក​ទាំងឡាយ​ជា​ខាងក្រោយ​តមក​ ​ដែល​មាន​នាម​ផ្សេង​ៗ​គ្នា​ ​មាន​គោ​ត្ត​ផ្សេង​ៗ​គ្នា​ ​មាន​ជា​តិ​ផ្សេង​ៗ​គ្នា​ ​ចេញពី​ត្រ​កូល​ផ្សេង​ៗ​គ្នា​ ​ហើយ​បួស​នោះ​ ​ក៏​ញុំាង​ព្រហ្មចរិយ​ធម៌​នោះ​ឲ្យ​សាបសូន្យ​បាត់​អស់​ភ្លាម​ទៅ​ ​ម្នាល​សារីបុត្ត​ ​ឧបមាដូចជា​ផ្កា​ឈើ​ផ្សេង​ៗ​ ​ដែលគេ​មិនបាន​ដោត​ក្រង​ចង​ដោយ​ចេស​ហើយ​ ​គេដាក់​លើ​បន្ទះក្តារ​ ​ខ្យល់​ក៏​រមែងតែ​បក់បោក​កំចាត់​កំចាយ​ផ្កា​ទាំងនោះ​ឲ្យ​វិនាស​អស់​ទៅ​ ​ខ្យល់​ដែល​ធ្វើ​នូវ​ផ្កា​ទាំងនោះ​ឲ្យ​វិនាស​ ​ព្រោះ​ហេតុអ្វី​ ​ពីព្រោះ​ផ្កា​ទាំងនោះ​ ​គេ​មិនបាន​ដោត​ក្រង​ ​ចង​ដោយ​ចេស​ ​ក៏​សេចក្តី​នេះ​យ៉ាងណាមិញ​ ​ម្នាល​សារីបុត្ត​ ​លុះ​អំណឹះ​ឥត​នឹង​ព្រះសម្ពុទ្ធ​ដ៏​ទ្រង់ព្រះ​ភាគ​ ​(​ទាំង៣ព្រះអង្គ​)​ ​នោះ​ ​និង​ពួក​សាវក​ដែល​ជា​អ្នក​ត្រាស់​ដឹង​តាម​ព្រះពុទ្ធ​ទាំងនោះ​ទៅ​ហើយ​ ​ពួក​សាវក​ជាន់​ក្រោយ​ៗ​ ​តមក​ ​មាន​នាម​ ​គោត្ត​ ​ជា​តិ​ផ្សេង​ៗ​គ្នា​ ​ដែល​ចេញ​ចាក​ត្រ​កូល​ផ្សេង​ៗ​គ្នា​មក​បួស​នោះ​ ​ក៏​ញុំាង​ព្រហ្មចរិយ​ធម៌​នោះ​ឲ្យ​វិនាស​ទៅ​ឆាប់​ភ្លាម​ ​ដូចជា​ផ្កា​ឥត​កំរង​យ៉ាងនោះ​ឯង​ ​ម្យ៉ាងទៀត​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ទាំងនោះ​ ​លោក​មិនសូវ​ប្រឹងប្រែង​ស្ទង់ចិត្ត​ ​(​របស់​សាវក​)​ ​ដោយ​ព្រះហឫទ័យ​ ​(​របស់​ព្រះអង្គ​)​ ​ហើយ​ទូន្មាន​នូវ​សាវក​ទាំងឡាយ​ប៉ុន្មាន​ឡើយ​ ​ម្នាល​សារីបុត្ត​ ​

ថយ | ទំព័រទី ២៤ | បន្ទាប់
ID: 636774036409558256
ទៅកាន់ទំព័រ៖