ព្រះត្រៃបិដក ភាគ ០១

 [​១៨៣​]​ ​ត្រង់​ពាក្យ​ថា​ ​និយាយ​ណែនាំ​ដើម្បី​សេចក្តី​ស្លាប់​ក្តី​ ​សេចក្តី​ថា​ ​និយាយ​ណែនាំ​ថា​ ​អ្នក​ចូរ​នាំ​គ្រឿង​សស្ត្រា​មក​ក្តី​ ​ថា​អ្នក​ចូរ​ស៊ី​ថ្នាំពិស​ក្តី​ ​ថា​អ្នក​ចូរ​ចង​រិត​ដោយ​ខ្សែ​ ​ហើយ​ធ្វើ​មរណកាល​ទៅ​ក្តី​ ​(​យ៉ាងនេះ​ហៅថា​ ​និយាយ​ណែនាំ​ដើម្បី​សេចក្តី​ស្លាប់​)​។​ ​
 [​១៨៤​]​ ​ត្រង់​ពាក្យ​ថា​ ​នែ​បុរស​ដ៏​ចំរើន​ ​(​នេះ​)​ ​ជា​ឈ្មោះ​នៃ​ពាក្យ​អាលបន​ ​(​ពាក្យសម្រាប់​ហៅរក​)​ ​ថា​ ​ម្នាល​បុរស​ដ៏​ចំរើន​។​ ​ត្រង់​ពាក្យ​ថា​ ​អ្នកមាន​ប្រយោជន៍អ្វី​ដោយ​ជីវិត​អាក្រក់​លាមក​នេះ​ ​អ្នក​ស្លាប់​ទៅ​ប្រសើរ​ជាង​កិរិយា​រស់នៅ​ ​មាន​អធិប្បាយ​ថា​ ​ជីវិត​របស់​ពួក​មនុស្ស​កំសត់​ ​បើ​ធៀប​ផ្ទឹម​នឹង​ជីវិត​របស់​ពួក​មនុស្ស​ស្តុកស្តម្ភ​ ​(​ក៏​ឃើញថា​)​ ​ជា​ជីវិត​លាមក​ ​ជីវិត​របស់​ពួក​មនុស្ស​ឥត​ទ្រព្យ​ ​បើ​ធៀប​ផ្ទឹម​នឹង​ជីវិត​របស់​ពួក​មនុស្ស​មានទ្រព្យ​ ​(​ក៏​ឃើញថា​)​ ​ជា​ជីវិត​លាមក​ ​ជីវិត​របស់​មនុស្ស​ទាំងឡាយ​ ​បើ​ធៀប​ផ្ទឹម​គ្នា​នឹង​ជីវិត​របស់​ទេវតា​ទាំងឡាយ​ ​(​ក៏​ឃើញថា​)​ ​ជា​ជីវិត​លាមក​ ​(​យ៉ាងនេះ​)​ ​ហៅថា​ ​ជីវិត​លាមក​។​ ​ជីវិត​របស់​មនុស្ស​ដាច់ដៃ​ ​ដាច់ជើង​ ​ដាច់​ទាំង​ដៃ​ទាំង​ជើង​ ​មនុស្ស​ដាច់​ត្រចៀក​ ​មនុស្ស​ដាច់​ច្រមុះ​ ​មនុស្ស​ដាច់​ទាំង​ត្រចៀក​ ​ទាំង​ច្រមុះ​ ​(​ទាំងនេះ​)​ ​ហៅថា​ ​ជីវិត​អាក្រក់​។​ ​អ្នកមាន​ប្រយោជន៍អ្វី​នឹង​ជីវិត​ដ៏​លាមក​នេះ​ ​នឹង​ជីវិត​ដ៏​អាក្រក់​នេះ​ ​អ្នក​ស្លាប់​ទៅ​
ថយ | ទំព័រទី ២៤០ | បន្ទាប់
ID: 636775526513757986
ទៅកាន់ទំព័រ៖