ព្រះត្រៃបិដក ភាគ ០១
ថា ថ្មក្រាស់បែកជាពីរចំណែក ជាវត្ថុភ្ជាប់គ្នាមិនបានទៀតយ៉ាងណាមិញ ភិក្ខុក្លែងផ្តាច់បង់រាងកាយរបស់មនុស្សឲ្យចាកជីវិត មិនមែនជាសមណៈ មិនមែនជាសក្យបុត្រ មានឧបមេយ្យដូច្នោះឯង ព្រោះហេតុនោះ ទើបហៅថា ត្រូវអាបត្តិបារាជិក។ ត្រង់ពាក្យថា រកសំវាសគ្មាន សេចក្តីថា កម្មជាមួយគ្នា ឧទ្ទេសជាមួយគ្នា សិក្ខាស្មើគ្នា នេះហៅថា មានសំវាស ភិក្ខុនោះគ្មានសំវាសដូច្នោះទេ ព្រោះហេតុនោះ ទើបហៅថា រកសំវាសគ្មាន។
[១៨៧] ភិក្ខុស្ថិតនៅក្នុងទីជិត (តាំងចិត្តនឹងសម្លាប់មនុស្ស) ដោយខ្លួនឯង ដោយប្រើបម្រើ ដោយប្រើបម្រើ តៗគ្នា ដោយបម្រើទៅធ្វើការខុសសង្កេត ដោយបម្រើទៅហើយ ត្រឡប់មកវិញ ភិក្ខុនៅក្នុងទីមិនកំបាំង សំគាល់ថាកំបាំង នៅក្នុងទីកំបាំង សំគាល់ថាមិនកំបាំង នៅក្នុងទីមិនកំបាំង សំគាល់ថាមិនកំបាំង នៅក្នុងទីកំបាំង សំគាល់ថាកំបាំង ភិក្ខុពណ៌នា (សេចក្តីស្លាប់) ដោយកាយ ពណ៌នាដោយវាចា ពណ៌នាដោយកាយ និងវាចា ពណ៌នាដោយប្រើបម្រើ ពណ៌នាដោយចារិកអក្សរ ជីករណ្តៅ ធ្វើបង្អែក បង្កប់ចម្រូង ឲ្យភេសជ្ជៈ សម្លាប់ដោយរូប សម្លាប់
ID: 636775527653313165
ទៅកាន់ទំព័រ៖