ព្រះត្រៃបិដក ភាគ ០១

ជីវិត​មនុស្ស​ឈ្មោះ​នេះ​ដូច្នេះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​អ្នកទទួល​បង្គាប់​ចំណាំ​មនុស្សដទៃ​វិញ​ ​(​ប៉ុន្តែ​)​ ​ទៅ​ផ្តាច់​បង់ជីវិត​មនុស្ស​នោះ​ ​(​គឺ​មនុស្ស​ដែល​អ្នកប្រើ​ ​ប្រាប់​ឲ្យ​សម្លាប់​នោះ​)​ ​ត្រូវអាបត្តិ​បារាជិក​ទាំងពីរ​រូប​។​ ​ភិក្ខុ​បង្គាប់​ភិក្ខុ​ផងគ្នា​ថា​ ​លោក​ចូរ​ផ្តាច់​បង់ជីវិត​មនុស្ស​ឈ្មោះ​នេះ​ ​ដូច្នេះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​អ្នកទទួល​បង្គាប់​ចំណាំ​មនុស្សដទៃ​វិញ​ ​(​លុះ​វេលា​)​ ​ទៅ​ផ្តាច់​បង់​ ​ៗ​ជីវិត​មនុស្សដទៃ​នោះ​ ​(​បើ​ធ្វើខុស​បង្គាប់​ដូច្នេះ​)​ ​ភិក្ខុ​អ្នក​បង្គាប់​មិន​ត្រូវអាបត្តិ​ឡើយ​ ​ភិក្ខុ​អ្នកសម្លាប់​ត្រូវអាបត្តិ​បារាជិក​។​ ​
 [​១៩០​]​ ​ភិក្ខុ​បង្គាប់​ភិក្ខុ​ផងគ្នា​ថា​(​១​)​ ​លោក​ចូរ​ប្រាប់ភិក្ខុ​ឈ្មោះ​នេះ​ ​ឲ្យ​ភិក្ខុ​ឈ្មោះ​នេះ​ប្រាប់​ដល់​ភិក្ខុ​ឈ្មោះ​នេះ​ថា​ ​ភិក្ខុ​ឈ្មោះ​នេះ​ចូរ​ផ្តាច់​បង់ជីវិត​បុគ្គល​ឈ្មោះ​នេះ​ដូច្នេះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​អ្នកទទួល​បង្គាប់​នោះ​ទៅ​ប្រាប់​អ្នកឯទៀត​វិញ​ ​(​ដូច្នេះ​)​ ​ក៏​ត្រូវអាបត្តិ​ទុក្កដ​ដែរ​។​ ​ភិក្ខុ​អ្នកសម្លាប់​ទទួលបង្គាប់​ ​ភិក្ខុ​អ្នកប្រើ​ដើម​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​លុះ​ភិក្ខុ​អ្នកសម្លាប់​បាន​ផ្តាច់​បង់ជីវិត​បុគ្គល​នោះ​សម្រេច​ ​ត្រូវអាបត្តិ​បារាជិក​គ្រប់​ទាំងបួន​រូប​។​ ​ភិក្ខុ​បង្គាប់​ភិក្ខុ​ផងគ្នា​ថា​ ​លោក​ចូរ​ទៅ​ប្រាប់ភិក្ខុ​ឈ្មោះ​នេះ​ ​ឲ្យ​ភិក្ខុ​ឈ្មោះ​នេះ​
​(​១​)​ ​ក្នុង​អដ្ឋកថា​ ​ពន្យល់​សេចក្តី​ថា​ ​ភិក្ខុ​ជា​អាចារ្យ​ប្រើ​ភិក្ខុ​ឈ្មោះ​ពុទ្ធ​រក្ខិត​ឲ្យ​ទៅ​ប្រាប់ភិក្ខុ​ឈ្មោះ​ ​ធម្មរក្ខិត​ឲ្យ​ប្រាប់ភិក្ខុ​ឈ្មោះ​សង្ឃរក្ខិត​ ​ឲ្យ​ទៅ​សម្លាប់​មនុស្ស​ឈ្មោះ​នេះ​។​ ​ត្រង់​ពាក្យ​ថា​ ​ឈ្មោះ​នេះ​ ​គឺ​មនុស្ស​នោះ​ឈ្មោះ​អ្វី​ ​ក៏​ចេញឈ្មោះ​នោះ​ឯង​។​
ថយ | ទំព័រទី ២៤៤ | បន្ទាប់
ID: 636775529219192728
ទៅកាន់ទំព័រ៖