ព្រះត្រៃបិដក ភាគ ០១
ទៅប្រាប់ភិក្ខុឈ្មោះនេះថា ភិក្ខុឈ្មោះនេះ ចូរទៅផ្តាច់បង់ជីវិតបុគ្គលឈ្មោះនេះ ដូច្នេះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុអ្នកទទួលបង្គាប់នោះ ទៅបង្គាប់ភិក្ខុឯទៀតវិញ (ធ្វើខុសបង្គាប់ដូច្នេះ) ត្រូវអាបត្តិទុក្កដ។ ភិក្ខុអ្នកសម្លាប់ទទួលបង្គាប់ ត្រូវអាបត្តិទុក្កដ។ ភិក្ខុអ្នកសម្លាប់នោះ បានផ្តាច់បង់ជីវិតបុគ្គលនោះសម្រេច ភិក្ខុអ្នកបង្គាប់ដើមមិនត្រូវអាបត្តិឡើយ ត្រូវអាបត្តិបារាជិកតែភិក្ខុអ្នកបង្គាប់ និងភិក្ខុអ្នកសម្លាប់។
[១៩១] ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា លោកចូរផ្តាច់បង់ជីវិតបុគ្គលឈ្មោះនេះ ដូច្នេះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុអ្នកទទួលបង្គាប់នោះ ទៅហើយ ត្រឡប់មកប្រាប់វិញថា ខ្ញុំមិនអាចនឹងផ្តាច់បង់ជីវិតបុគ្គលនោះទេ។ ភិក្ខុនោះបង្គាប់ទៀតថា លោកអាចវេលាណា លោកចូរទៅផ្តាច់បង់ជីវិតគេវេលានោះចុះ ដូច្នេះ ត្រូវអាបត្តិទុក្កដ។ លុះភិក្ខុអ្នកទទួលបង្គាប់នោះ បានផ្តាច់បង់ជីវិតបុគ្គលនោះសម្រេច ក៏ត្រូវអាបត្តិបារាជិកទាំងពីររូប។
[១៩២] ភិក្ខុបង្គាប់ភិក្ខុផងគ្នាថា លោកចូរទៅផ្តាច់បង់ជីវិតបុគ្គលឈ្មោះនេះ ដូច្នេះ ត្រូវអាបត្តិទុក្កដ។ ភិក្ខុនោះ លុះបង្គាប់ភិក្ខុផងគ្នានោះហើយ ក៏ស្រាប់តែកើតសេចក្តីក្តៅក្រហាយ (ស្តាយក្រោយ) តែនឹងបានប្រាប់ឲ្យដឹងថា លោកកុំទៅសម្លាប់ដូច្នេះក៏ទេ។ ភិក្ខុអ្នកទទួលបង្គាប់
ID: 636775529827717534
ទៅកាន់ទំព័រ៖