ព្រះត្រៃបិដក ភាគ ០១

លុះ​ផ្តាច់​បង់ជីវិត​បុគ្គល​នោះ​ស្រេច​ ​ក៏​ត្រូវអាបត្តិ​បារាជិក​ទាំងពីរ​រូប​។​ ​ភិក្ខុ​បង្គាប់​ភិក្ខុ​ផងគ្នា​ថា​ ​លោក​ចូរ​ទៅ​ផ្តាច់​បង់ជីវិត​បុគ្គល​ឈ្មោះ​នេះ​ ​ដូច្នេះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​(​តែ​)​ ​ភិក្ខុ​នោះ​ ​លុះ​បង្គាប់​រួចហើយ​ ​ក៏​ស្រាប់តែ​កើត​សេចក្តី​ក្តៅក្រហាយ​ ​(​ស្តាយក្រោយ​)​ ​ទើប​ប្រាប់​វិញ​ថា​ ​លោក​កុំទៅ​សម្លាប់​ឡើយ​។​ ​ភិក្ខុ​នោះ​អាង​ថា​ ​លោក​បង្គាប់​ខ្ញុំ​ហើយ​ ​ក៏​ទៅ​ផ្តាច់​ជីវិត​បុគ្គល​នោះ​ទៅ​ ​(​យ៉ាងនេះ​)​ ​ភិក្ខុ​អ្នកប្រើ​ដើម​មិន​ត្រូវអាបត្តិ​ទេ​ ​ត្រូវអាបត្តិ​បារាជិក​តែ​អ្នកសម្លាប់​។​ ​ភិក្ខុ​បង្គាប់​ភិក្ខុ​ផងគ្នា​ថា​ ​លោក​ចូរ​ទៅ​ផ្តាច់​ជីវិត​បុគ្គល​ឈ្មោះ​នេះ​ ​ដូច្នេះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​លុះ​ភិក្ខុ​នោះ​ ​បង្គាប់​ហើយ​ ​ក៏​កើត​សេចក្តី​ក្តៅក្រហាយ​ ​(​ស្តាយក្រោយ​)​ ​ទើប​ប្រាប់​វិញ​ថា​ ​លោក​កុំទៅ​សម្លាប់​ឡើយ​។​ ​ភិក្ខុ​អ្នកសម្លាប់​នោះ​ទទួល​ថា​ ​សាធុ​ ​ហើយ​ឈប់​វិញ​ ​(​ដូច្នេះ​)​ ​មិន​ត្រូវអាបត្តិ​ទាំងពីរ​រូប​។​ ​
 [​១៩៣​]​ ​ភិក្ខុ​សំគាល់​ទី​ដែល​មិន​ស្ងាត់​ថា​ទីស្ងាត់​ ​ទើប​ពោល​ថា​ ​ឱ​ ​បុគ្គល​ឈ្មោះ​នេះ​ ​អញ​ត្រូវតែ​សម្លាប់​ ​ដូច្នេះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​សំគាល់​ទី​ដែល​ស្ងាត់​ថា​ទី​មិន​ស្ងាត់​ ​ទើប​ពោល​ថា​ ​ឱ​ ​បុគ្គល​ឈ្មោះ​នេះ​ ​សូមឲ្យ​វិនាស​ទៅចុះ​ ​ដូច្នេះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ភិក្ខុ​សំគាល់​ទី​ដែល​មិន​ស្ងាត់​ថា​ទី​មិន​ស្ងាត់​ ​ទើប​ពោល​ថា​ ​ឱ​ ​បុគ្គល​ឈ្មោះ​នេះ​ ​សូម​វិនាស​ទៅចុះ​ ​ដូច្នេះ​
ថយ | ទំព័រទី ២៤៦ | បន្ទាប់
ID: 636775530259082206
ទៅកាន់ទំព័រ៖