ព្រះត្រៃបិដក ភាគ ០១
ពីដើមមកមានរឿងដំណាលថា ព្រះអរហំសម្មាសម្ពុទ្ធដ៏មានជោគ ទ្រង់ព្រះនាមវេស្សភូ ព្រះអង្គកំណត់នូវចិត្ត (របស់សាវក) ដោយព្រះហឫទ័យ (របស់ព្រះអង្គ) ហើយទ្រង់ទូន្មានប្រៀនប្រដៅភិក្ខុសង្ឃចំនួន១ពាន់រូបនៅនាដងព្រៃមួយ ជាដងព្រៃគួរស្បើម ដោយពុទ្ធភាសិតថា អ្នកទាំងឡាយចូររិះគិតយ៉ាងនេះ កុំរិះគិតយ៉ាងនេះឡើយ ចូរយកចិត្តទុកដាក់យ៉ាងនេះ កុំយកចិត្តទុកដាក់យ៉ាងនេះឡើយ ចូរលះបង់អំពើយ៉ាងនេះចេញ ហើយចូរផ្តេកផ្តួលចិត្តឲ្យប្រដិតប្រជីទៅរកអំពើនេះវិញ ម្នាលសារីបុត្ត នៅវេលាដែលព្រះអរហំសម្មាសម្ពុទ្ធដ៏មានជោគ ទ្រង់ព្រះនាមវេស្សភូ ទ្រង់បានទូន្មានប្រៀនប្រដៅយ៉ាងនេះៗហើយ ចិត្តរបស់ភិក្ខុទាំង១ពាន់រូបនោះ ក៏បានរួចស្រឡះចាកអាសវក្កិលេស មិនមានសេចក្តីប្រកាន់មាំឡើយ ម្នាលសារីបុត្ត ដងព្រៃដែលមាននៅទីនោះ មុខគួរឲ្យស្បើមពេកណាស់ បើបុគ្គលណាមួយមិនទាន់ប្រាសចាករាគៈនៅឡើយទេ លុះបានចូលទៅកាន់ដងព្រៃនោះហើយ បុគ្គលនោះនឹងព្រឺរោមដោយច្រើន ម្នាលសារីបុត្ត ព្រហ្មចរិយធម៌របស់ព្រះដ៏មានព្រះភាគ ព្រះនាមវិបស្សី១ ព្រះនាមសិខី១ ព្រះនាមវេស្សភូ១ ជាព្រហ្មចរិយធម៌មិនឋិតនៅយូរ ព្រោះហេតុ និងបច្ច័យប៉ុណ្ណេះឯង។ ព្រះសារីបុត្តក្រាបទូលសួរតទៅទៀតថា សូមទ្រង់ព្រះមេត្តាប្រោស ព្រហ្មចរិយធម៌របស់ព្រះដ៏មានព្រះភាគ
ID: 636774036762588448
ទៅកាន់ទំព័រ៖