ព្រះត្រៃបិដក ភាគ ០១

 [​១៩៧​]​ ​ដែល​ហៅថា​ ​បង្អែក​ ​(​នោះ​)​ ​គឺ​ភិក្ខុ​បង្កប់​សស្ត្រា​ក្នុង​ទីសម្រាប់​ផ្អែក​ក្តី​ ​លាប​ដោយ​ថ្នាំពិស​ក្តី​ ​ធ្វើឲ្យ​ទ្រុឌទ្រោម​ក្តី​ ​បង្កប់​សស្ត្រា​ក្នុង​ត្រពាំង​ក្តី​ ​ក្នុង​អណ្តូង​ក្តី​ ​ក្នុង​ជ្រោះ​ក្តី​ ​ដោយ​គិតថា​ ​មនុស្ស​ណាមួយ​នឹង​ធ្លាក់​ទៅ​ស្លាប់​ដោយ​គ្រឿងប្រហារ​នេះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​បើ​មនុស្ស​នោះ​មានទុក្ខ​វេទនា​កើតឡើង​ដោយ​សស្ត្រា​ក្តី​ ​ដោយ​ថ្នាំពិស​ក្តី​ ​ដោយដំណើរ​ដែល​ធ្លាក់ចុះ​ទៅ​ ​(​តាមធម្មតា​)​ ​ក្តី​ ​ភិក្ខុ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​បើ​មនុស្ស​នោះ​ស្លាប់​ ​ភិក្ខុ​ត្រូវអាបត្តិ​បារាជិក​។​ ​
 [​១៩៨​]​ ​ដែល​ហៅថា​ ​បង្កប់​ចម្រូង​ ​(​នោះ​)​ ​គឺ​ភិក្ខុ​បង្កប់​ដាវ​ក្តី​ ​លំពែង​ក្តី​ ​ច្បូក​ក្តី​ ​ឈើស្រួច​ក្តី​ ​អន្លូង​ក្តី​ ​ថ្ម​ក្តី​ ​កាំបិត​ក្តី​ ​ថ្នាំពិស​ក្តី​ ​ខ្សែ​ក្តី​ ​ដោយ​គិតថា​ ​មនុស្ស​ណាមួយ​នឹង​ស្លាប់​ដោយ​វត្ថុ​មាន​ដាវ​ជាដើម​នេះ​ ​(​យ៉ាងនេះ​)​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​(​បើ​)​ ​មនុស្ស​នោះ​ញុំាង​ទុក្ខវេទនា​ឲ្យ​កើតឡើង​ដោយ​គិតថា​ ​អញ​នឹង​ស្លាប់​ដោយ​វត្ថុ​មាន​ដាវ​ជាដើម​នោះ​ ​ភិក្ខុ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​(​បើ​)​ ​មនុស្ស​នោះ​ស្លាប់​ ​ភិក្ខុ​ត្រូវអាបត្តិ​បារាជិក​។​ ​
 [​១៩៩​]​ ​ដែល​ហៅថា​ ​ភេសជ្ជៈ​ ​(​នោះ​)​ ​គឺ​ភិក្ខុ​ឲ្យ​សប្បិ​ក្តី​ ​នវនីត​ក្តី​ ​ប្រេង​ក្តី​ ​ទឹកឃ្មុំ​ក្តី​ ​ស្ករអំពៅ​ក្តី​(​១​)​ ​ដោយ​តាំងចិត្ត​ថា​ ​មនុស្ស​ដែល​ជញ្ជក់​
​(​១​)​ ​អដ្ឋកថា​ ​ពន្យល់​ថា​ ​ភិក្ខុ​ឲ្យ​ភេសជ្ជៈ​ ​មាន​សប្បិ​ជាដើម​ ​ដល់​ភិក្ខុ​ដែល​មាន​ជម្ងឺ​ ​ដោយមាន​បំណង​ថា​ ​តែ​ឆាន់​ទៅ​នឹង​លាប់​ស្លាប់​។​
ថយ | ទំព័រទី ២៥០ | បន្ទាប់
ID: 636775532241775610
ទៅកាន់ទំព័រ៖