ព្រះត្រៃបិដក ភាគ ០១

ជញ្ជាប់​ ​(​ស៊ី​)​ ​ភេសជ្ជៈ​ ​មាន​សប្បិ​ជាដើម​នេះ​ហើយ​ ​គង់​នឹង​ស្លាប់​ ​ដូច្នេះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កាលបើ​មនុស្ស​ស៊ី​ភេសជ្ជៈ​ ​មាន​សប្បិ​ជាដើម​នោះ​ហើយ​ ​កើតទុក្ខ​វេទនា​ ​ភិក្ខុ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​(​បើ​)​ ​មនុស្ស​នោះ​ស្លាប់​ ​ភិក្ខុ​ត្រូវអាបត្តិ​បារាជិក​។​ ​
 [​២០០​]​ ​ដែល​ហៅថា​ ​សម្លាប់​ដោយ​រូប​ ​(​នោះ​)​ ​គឺ​ភិក្ខុ​នាំ​យក​រូប​ដែល​មិន​គាប់ចិត្ត​ ​មុខគួរ​ឲ្យ​ខ្លាច​ ​ភិតភ័យ​ ​ស្ញប់ស្ញែង​ ​ដោយ​តាំងចិត្ត​ថា​ ​មនុស្ស​ណាមួយ​មកឃើញ​រូប​នេះ​ហើយ​ ​នឹង​តក់ស្លុត​ស្លាប់​ ​ដូច្នេះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​(​បើ​)​ ​មនុស្ស​ឃើញ​រូប​នោះ​ហើយ​តក់ស្លុត​ ​ភិក្ខុ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​(​បើ​)​ ​មនុស្ស​ស្លាប់​ ​ភិក្ខុ​ត្រូវអាបត្តិ​បារាជិក​។​ ​ភិក្ខុ​នាំ​យក​រូប​ដែល​ជាទី​គាប់ចិត្ត​ ​គួរឲ្យ​ស្រឡាញ់​ ​ពេញចិត្ត​ ​ដោយ​បំណង​ថា​ ​មនុស្ស​ណាមួយ​មកឃើញ​រូប​នេះ​ហើយ​ ​តែ​មិនបាន​ ​(​រូប​នេះ​)​ ​មុខ​ជា​នឹង​សង្រេងសង្រៃ​ ​រីងរៃ​ស្លាប់​ ​ដូច្នេះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​(​បើ​)​ ​មនុស្ស​ឃើញ​រូប​នោះ​ហើយ​ក្រៀមក្រំ​ ​ព្រោះ​មិនបាន​ ​(​តាមប្រាថ្នា​)​ ​ភិក្ខុ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​(​បើ​)​ ​មនុស្ស​នោះ​ស្លាប់​ ​ភិក្ខុ​ត្រូវអាបត្តិ​បារាជិក​។​ ​ដែល​ហៅថា​ ​សម្លាប់​ដោយ​សម្លេង​ ​(​នោះ​)​ ​គឺ​ភិក្ខុ​នាំ​យក​សម្លេង​មិនជា​ទីគាប់ចិត្ត​ ​មុខគួរ​ឲ្យ​ខ្លាច​ ​ភិតភ័យ​ ​ស្ញប់ស្ញែង​ ​ដោយ​បំណង​ថា​ ​មនុស្ស​
ថយ | ទំព័រទី ២៥១ | បន្ទាប់
ID: 636775532788616887
ទៅកាន់ទំព័រ៖