ព្រះត្រៃបិដក ភាគ ០១

ណាមួយ​បានឮ​សម្លេង​នេះ​ហើយ​ ​នឹង​តក់ស្លុត​ស្លាប់​ ​ដូច្នេះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​លុះ​មនុស្ស​ឮ​សម្លេង​នោះ​ហើយ​តក់ស្លុត​ ​ភិក្ខុ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​(​បើ​)​ ​គេ​ស្លាប់​ ​ភិក្ខុ​ត្រូវអាបត្តិ​បារាជិក​។​ ​ភិក្ខុ​នាំ​យក​សម្លេង​ជាទី​គាប់ចិត្ត​ ​មុខគួរ​ស្រឡាញ់​ ​ចូលចាប់​ដួងចិត្ត​ ​ដោយ​បំណង​ថា​ ​មនុស្ស​ណាមួយ​បានឮ​សម្លេង​នេះ​ហើយ​ ​នឹង​ក្រៀមក្រំ​ស្លាប់​ ​ព្រោះ​ចង់បាន​មិនបាន​ ​ដូច្នេះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​លុះ​មនុស្ស​ឮ​សម្លេង​នោះ​ហើយ​ ​ក្រៀមក្រំ​ចិត្ត​ ​ព្រោះ​ចង់បាន​មិនបាន​ ​ភិក្ខុ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​(​បើ​)​ ​មនុស្ស​នោះ​ស្លាប់​ភិក្ខុ​ត្រូវអាបត្តិ​បារាជិក​។​ ​ដែល​ហៅថា​ ​សម្លាប់​ដោយ​ក្លិន​ ​(​នោះ​)​ ​គឺ​ភិក្ខុ​នាំ​យក​ក្លិន​មិន​គាប់ចិត្ត​ ​មុខគួរ​ខ្ពើមឆ្អើម​ ​ដោយ​បំណង​ថា​ ​មនុស្ស​ណាមួយ​ហិតក្លិន​ហើយ​ ​គង់​នឹង​ស្លាប់​ ​ព្រោះ​ជា​របស់​គួរ​ខ្ពើម​ ​គួរ​ឆ្អើម​ ​ដូច្នេះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កាលបើ​គេ​ហិតក្លិន​នោះ​ហើយ​ ​មានទុក្ខ​វេទនា​កើតឡើង​ ​ព្រោះ​ខ្ពើម​ ​ព្រោះ​ឆ្អើម​ ​ភិក្ខុ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​គេ​ស្លាប់​ ​ភិក្ខុ​ត្រូវអាបត្តិ​បារាជិក​។​ ​ភិក្ខុ​នាំ​យក​ក្លិន​ជាទី​គាប់ចិត្ត​ចូល​ទៅ​ ​ដោយ​បំណង​ថា​ ​មនុស្ស​ណាមួយ​បាន​ហិតក្លិន​នេះ​ហើយ​ ​នឹង​ក្រៀមក្រំ​ស្លាប់​ ​ព្រោះ​ចង់បាន​មិនបាន​ ​ដូច្នេះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​លុះ​គេ​ហិតក្លិន​នោះ​ហើយ​ ​ក្រៀមក្រំ​ព្រោះ​មិនបាន​ ​ភិក្ខុ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​(​បើ​)​ ​គេ​ស្លាប់​ ​ភិក្ខុ​ត្រូវអាបត្តិ​បារាជិក​។​ ​ដែល​ហៅថា​ ​សម្លាប់​ដោយ​រស​
ថយ | ទំព័រទី ២៥២ | បន្ទាប់
ID: 636775535124670502
ទៅកាន់ទំព័រ៖