ព្រះត្រៃបិដក ភាគ ០១

(​នោះ​)​ ​គឺ​ភិក្ខុ​នាំ​យក​រស​ដែល​មិនជា​ទីគាប់ចិត្ត​ ​មុខគួរ​ខ្ពើមឆ្អើម​ ​ដោយ​តាំងចិត្ត​ថា​ ​មនុស្ស​ណាមួយ​បាន​ជញ្ជក់​ជញ្ជាប់​រស​នេះ​ហើយ​ ​នឹង​ស្លាប់​ ​ព្រោះ​ជា​រស​គួរ​ខ្ពើមឆ្អើម​ ​ដូច្នេះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​កាលបើ​គេ​ជញ្ជក់​ជញ្ជាប់​រស​នោះ​ហើយ​ ​មានទុក្ខ​វេទនា​កើតឡើង​ ​ព្រោះ​ជា​របស់​គួរ​ខ្ពើមឆ្អើម​ ​ភិក្ខុ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​លុះ​គេ​ស្លាប់​ ​ភិក្ខុ​ត្រូវអាបត្តិ​បារាជិក​។​ ​ភិក្ខុ​នាំ​យក​រស​ជាទី​គាប់ចិត្ត​ ​ដោយ​បំណង​ថា​ ​មនុស្ស​ណាមួយ​បាន​ជញ្ជក់​ជញ្ជាប់​រស​នេះ​ហើយ​ ​នឹង​ក្រៀមក្រំ​ស្លាប់​ ​ព្រោះ​មិនបាន​ ​(​ដូច​បំណង​)​ ​ដូច្នេះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​លុះ​គេ​ជញ្ជក់​ជញ្ជាប់​រស​នោះ​ហើយ​ ​កើត​ក្រៀមក្រំ​ ​ព្រោះ​មិនបាន​ ​(​តាមបំណង​)​ ​ភិក្ខុ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​(​បើ​)​ ​គេ​ស្លាប់​ ​ភិក្ខុ​ត្រូវអាបត្តិ​បារាជិក​។​ ​ដែល​ហៅថា​ ​សម្លាប់​ដោយ​សម្ផស្ស​ ​(​នោះ​)​ ​គឺ​ភិក្ខុ​នាំ​យក​ផោដ្ឋព្វ​មិនជា​ទីគាប់ចិត្ត​ ​ដែល​មាន​សម្ផស្ស​នាំមក​នូវ​សេចក្តី​ទុក្ខ​ ​ដែល​មាន​សម្ផស្ស​រឹង​ ​ដោយ​បំណង​ថា​ ​មនុស្ស​ណាមួយ​បាន​ពាល់ត្រូវ​សម្ផស្ស​នេះ​ ​មុខ​ជា​នឹង​ស្លាប់​ ​ដូច្នេះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​(​បើ​)​ ​ទុក្ខវេទនា​កើតឡើង​ដល់​បុគ្គល​ដែល​បាន​ពាល់ត្រូវ​សម្ផស្ស​នោះ​ ​ភិក្ខុ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​លុះ​គេ​ស្លាប់​ ​ភិក្ខុ​ត្រូវអាបត្តិ​បារាជិក​។​ ​ភិក្ខុ​នាំ​យក​ផោដ្ឋព្វ​ជាទី​គាប់ចិត្ត​ ​ដែល​មាន​សម្ផស្ស​ជា​សុខ​ ​ដែល​មាន​សម្ផស្ស​ទន់​
ថយ | ទំព័រទី ២៥៣ | បន្ទាប់
ID: 636775535514342790
ទៅកាន់ទំព័រ៖