ព្រះត្រៃបិដក ភាគ ០១

ដោយ​បំណង​ថា​ ​បុគ្គល​ណាមួយ​មក​ពាល់ត្រូវ​សម្ផស្ស​នេះ​ហើយ​ ​នឹង​ក្រៀមក្រំ​ស្លាប់​ ​ព្រោះ​មិនបាន​ ​(​តាមប្រាថ្នា​)​ ​ដូច្នេះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​លុះ​គេ​ពាល់ត្រូវ​សម្ផស្ស​នោះ​ហើយ​ ​កើត​ក្រៀមក្រំ​ ​ព្រោះ​មិនបាន​ ​(​តាមប្រាថ្នា​)​ ​ភិក្ខុ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​(​បើ​)​ ​គេ​ស្លាប់​ ​ភិក្ខុ​ត្រូវអាបត្តិ​បារាជិក​។​ ​ដែល​ហៅថា​ ​សម្លាប់​ដោយ​ធម៌​ ​(​នោះ​)​ ​គឺ​ភិក្ខុ​ពោល​អំពី​រឿង​នរក​ ​នៃ​សត្វ​ដែល​ទៅ​កើត​ក្នុង​នរក​ ​ដោយ​បំណង​ថា​ ​មនុស្ស​ណាមួយ​បាន​ស្តាប់​រឿង​នរក​នេះ​ហើយ​ ​នឹង​តក់ស្លុត​ ​ហើយ​ស្លាប់​ ​ដូច្នេះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​លុះ​គេ​បាន​ស្តាប់​រឿង​នរក​នោះ​ហើយ​ ​កើត​តក់ស្លុត​ ​ភិក្ខុ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​(​បើ​)​ ​គេ​ស្លាប់​ ​ភិក្ខុ​ត្រូវអាបត្តិ​បារាជិក​។​ ​ភិក្ខុ​ពោល​អំពី​រឿង​ស្ថានសួគ៌​នៃ​បុគ្គល​ដែល​បាន​ធ្វើ​កម្ម​ដ៏​ល្អ​ ​ដោយ​បំណង​ថា​ ​មនុស្ស​ណាមួយ​បាន​ស្តាប់​និទាន​អំពី​ស្ថានសួគ៌​នេះ​ហើយ​ ​នឹង​អត់ដង្ហើម​ស្លាប់​ ​ដូច្នេះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​លុះ​គេ​បាន​ស្តាប់​និទាន​អំពី​ស្ថានសួគ៌​នោះ​ហើយ​ ​ញុំាង​ទុក្ខវេទនា​ឲ្យ​កើតឡើង​ ​ដោយ​គិតថា​ ​អញ​នឹង​អត់ដង្ហើម​ស្លាប់​ ​ដូច្នេះ​ ​ភិក្ខុ​ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​(​បើ​)​ ​គេ​ស្លាប់​ ​ភិក្ខុ​ត្រូវអាបត្តិ​បារាជិក​។​ ​
 [​២០១​]​ ​ដែល​ហៅថា​ ​បង្គាប់​ឲ្យ​ស្លាប់​ ​(​នោះ​)​ ​គឺ​មាន​មនុស្ស​សួរ​ភិក្ខុ​ ​ៗ​ឆ្លើយ​ថា​ ​អ្នកឯង​ចូរ​ស្លាប់​ទៅ​យ៉ាងនេះ​ចុះ​ ​ព្រោះ​បុគ្គល​ណាមួយ​
ថយ | ទំព័រទី ២៥៤ | បន្ទាប់
ID: 636775535902825010
ទៅកាន់ទំព័រ៖