ព្រះត្រៃបិដក ភាគ ០១
ស្លាប់ទៅយ៉ាងនេះ បុគ្គលនោះនឹងបានទ្រព្យ ឬបានយសស័ក្តិ ឬទៅកាន់ស្ថានសួគ៌ ដូច្នេះ ត្រូវអាបត្តិទុក្កដ។ បុគ្គលនោះញុំាងទុក្ខវេទនាឲ្យកើតឡើង ដោយគិតថា អញនឹងស្លាប់ តាមបង្គាប់នោះ ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ លុះគេស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក។ ដែលហៅថា ប្រៀនប្រដៅដើម្បីឲ្យស្លាប់ (នោះ) គឺគេមិនបានសួរភិក្ខុទេ តែភិក្ខុនិយាយថា អ្នកចូរស្លាប់យ៉ាងនេះចុះ (ព្រោះ) បុគ្គលណាស្លាប់ទៅយ៉ាងនេះ បុគ្គលនោះនឹងបានទ្រព្យ ឬបានយសស័ក្តិ ឬទៅកាន់ស្ថានសួគ៌ ដូច្នេះ ត្រូវអាបត្តិទុក្កដ។ ព្រោះពាក្យប្រៀនប្រដៅប៉ុណ្ណោះ ទើបបុគ្គលនោះញុំាងទុក្ខវេទនាឲ្យកើតឡើង ដោយគិតថា អញនឹងស្លាប់ ដូច្នេះ ភិក្ខុត្រូវអាបត្តិថុល្លច្ច័យ។ លុះបុគ្គលនោះស្លាប់ ភិក្ខុត្រូវអាបត្តិបារាជិក។
[២០២] ដែលហៅថា ធ្វើសង្កេតកម្ម (នោះ) គឺភិក្ខុកំណត់វេលាថា លោកចូរទៅផ្តាច់បង់ជីវិតបុគ្គលនោះ តាមសេចក្តីកំណត់នោះ ទោះនៅវេលាមុនបាយក្តី ក្រោយបាយក្តី យប់ក្តី ថ្ងៃក្តី ដូច្នេះ ត្រូវអាបត្តិទុក្កដ។ បើភិក្ខុទទួលបង្គាប់ទៅផ្តាច់បង់ជីវិតបុគ្គលនោះតាមសេចក្តីកំណត់នោះ ត្រូវអាបត្តិបារាជិកទាំងពីររូប។ (បើ) ភិក្ខុទទួលបង្គាប់ទៅផ្តាច់បង់ជីវិត
ID: 636775536343810233
ទៅកាន់ទំព័រ៖