ព្រះត្រៃបិដក ភាគ ០១

​រឿង​សាច់​ជាប់​បំពង់ក​ ​រឿង​ភិក្ខុ​បិណ្ឌបាត​បាន​ចង្ហាន់​លាយថ្នាំ​ពិស​ ​រឿង​ភិក្ខុ៣ពួក​ធ្វើការ​កសាង​ទីលំនៅ​ ​រឿង​ភិក្ខុ៣ពួក​ទៀត​ធ្វើការ​កសាង​ដោយ​ឥដ្ឋ​ ​រឿង​កាំបិតព្រា​ ​រឿង​បង្កង់​ ​រឿង​រន្ទា​ ​រឿង​ឡើងភ្នំ​ ​រឿង​នត្ថុ​ថ្នាំ​ឲ្យ​ចេញ​ញើស​ ​រឿង​ច្របាច់​ ​រឿង​ផ្ងូត​ទឹក​ ​រឿង​លាបប្រេង​ ​រឿង​ភិក្ខុ​ធ្វើ​ភិក្ខុ​មាន​ជម្ងឺ​ឲ្យ​ក្រោក​ ​រឿង​ភិក្ខុ​ផ្តួល​ភិក្ខុ​មាន​ជម្ងឺ​ ​រឿង​ភិក្ខុ​សម្លាប់​ភិក្ខុ​ដោយ​បាយ​និង​ទឹក​ ​រឿងស្រី​មានផ្ទៃពោះ​ព្រោះ​សហាយ​ ​រឿងស្រី​រួម​ប្តី​ ​រឿង​ភិក្ខុ​សម្លាប់​ម្តាយ​និង​កូន​ទាំងពីរ​នាក់​ ​រឿងស្រី​ពីរ​នាក់​រំលូត​កូន​ ​តែ​មិន​ស្លាប់​ ​រឿង​កំ​ដៅ​ផ្ទៃពោះ​ ​រឿងស្រី​អារ​ ​រឿងស្រី​មានកូន​ ​រឿង​ភិក្ខុ​ចាក់ក្រឡេក​ ​រឿង​ខ្មោចចូល​ភិក្ខុ​ ​រឿង​ភិក្ខុ​បញ្ជូន​ភិក្ខុ​ទៅកាន់​ទី​មាន​ខ្មោចលង​ ​រឿង​ភិក្ខុ​ចំណាំ​ភិក្ខុ​ជាស​ត្រូវហើយ​ប្រហារ​ ​រឿង​ភិក្ខុ​ពោល​ពី​ស្ថានសួគ៌​ ​និង​នរក​ ​រឿង​ភិក្ខុ​ស្រុក​អា​ឡ​វី​បី​រូប​នាំគ្នា​កាប់​ដើមឈើ​ ​រឿង​ភិក្ខុ​បី​រូប​ទៀត​ដុតភ្លើង​ព្រៃ​ ​រឿង​ភិក្ខុ​និយាយ​នឹង​មនុស្ស​សម្លាប់​ចោរ​ ​រឿង​ប្រេង​ខ្លាញ់គោ​ ​និង​ថ្នាំ​ត្រាំ​ទុក​យូរ​។​ ​

 [​២០៥​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ​មួយ​រូប​មាន​ជម្ងឺ​។​ ​ទើប​ភិក្ខុ​ទាំងឡាយ​ពណ៌នា​គុណ​នៃ​សេចក្តី​ស្លាប់​ដល់​ភិក្ខុ​មាន​ជម្ងឺ​នោះ​ ​ដោយចិត្ត​
ថយ | ទំព័រទី ២៥៧ | បន្ទាប់
ID: 636775537777772251
ទៅកាន់ទំព័រ៖