ព្រះត្រៃបិដក ភាគ ០១
ទារកនោះក៏ធ្វើមរណកាលទៅ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ អ្នកមានចិត្តគិតដូចម្តេច។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គមិនបានក្លែងទេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ (បើ) មិនក្លែង មិនត្រូវអាបត្តិទេ។ សម័យនោះឯង មានភិក្ខុមួយរូបឲ្យគេក្រាលអាសនៈក្នុងរោងភត្តត្រង់ចន្លោះផ្ទះ បានទៅជាន់ឈើ ដែលគេសម្រាប់ដម្កល់ត្បាល់ ឲ្យវិលទៅសង្កត់ទារកម្នាក់ស្លាប់។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ (បើ) មិនក្លែង មិនត្រូវអាបត្តិទេ។
[២០៨] សម័យនោះឯង បិតានិងបុត្របានចេញបួសក្នុងសំណាក់ភិក្ខុទាំងឡាយ។ កាលដល់ពេលចង្ហាន់គេបានប្រាប់ហើយ ភិក្ខុជាបុត្របាននិយាយនឹងភិក្ខុជាបិតាថា បពិត្រលោកឪពុកដ៏ចំរើន លោកឪពុកនិមន្តទៅចុះ ព្រះសង្ឃនឹងអង្គាសលោកឪពុក (ថាហើយក៏) ចាប់ខ្នងច្រានទៅ។ ភិក្ខុជាបិតានោះក៏ដួលស្លាប់។ ភិក្ខុជាកូននោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់សួរថា ម្នាលភិក្ខុ អ្នកឯងមានចិត្តដូចម្តេច។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គឥតមានបំណងឲ្យស្លាប់ទេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ (បើ) មិនមានបំណងឲ្យស្លាប់ទេ
ID: 636775538735727043
ទៅកាន់ទំព័រ៖