ព្រះត្រៃបិដក ភាគ ០១
ព្រះនាមកកុសន្ធ១ ព្រះនាមកោនាគមន១ ព្រះនាមកស្សប១ (ទាំង៣ព្រះអង្គនេះ) បានជាឋិតនៅយូរ តើព្រោះហេតុ និងបច្ច័យអ្វី។ ព្រះសព្វញ្ញុពុទ្ធត្រាស់តបថា ម្នាលសារីបុត្ត ឯព្រះដ៏មានព្រះភាគព្រះនាមកកុសន្ធ១ ព្រះនាមកោនាគមន១ ព្រះនាមកស្សប១ (ទាំង៣ព្រះអង្គនោះ) ទ្រង់មានសេចក្តីឧស្សាហ៍ខ្វល់ខ្វាយសំដែងធម៌ដល់ពួកសាវកដោយពិស្តារ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទាន ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ របស់ព្រះពុទ្ធទាំង៣ព្រះអង្គនោះក៏សឹងមានច្រើន ព្រះអង្គទ្រង់បញ្ញត្តសិក្ខាបទ ទ្រង់សំដែងអាណាបាតិមោក្ខដល់ពួកសាវក លុះព្រះសម្ពុទ្ធដ៏មានជោគទាំងអម្បាលនោះ ទ្រង់ចូលនិព្វានទៅ ទាំងសាវកដែលត្រាស់ដឹងតាមព្រះពុទ្ធទាំងនោះ ក៏និព្វានអស់ទៅទៀត សាវកទាំងឡាយជាន់ក្រោយៗតមក ដែលមាននាមផ្សេងៗគ្នា មានគោត្តផ្សេងៗគ្នា មានជាតិផ្សេងៗគ្នា បានចេញអំពីត្រកូលផ្សេងៗគ្នា ហើយបួសនោះ ក៏បានញុំាងព្រហ្មចរិយធម៌ ឲ្យឋិតថេរអស់កាលជាអង្វែងតមក ម្នាលសារីបុត្ត មានគួរនាដូចជា ផ្កាឈើផ្សេងៗដែលគេក្រងដោយចេស ហើយដាក់លើបន្ទះក្តារ ខ្យល់ក៏មិន (អាច) បក់បោកផ្កាទាំងនោះឲ្យរាត់រាយខ្ចាត់ខ្ចាយវិនាសទៅបានឡើយ សេចក្តីនោះព្រោះហេតុអ្វី ព្រោះថា ផ្កាទាំងនោះ គេក្រងចងខ្ជាប់ដោយអម្បោះ នេះមានឧបមាយ៉ាងណាមិញ
ID: 636774037031683840
ទៅកាន់ទំព័រ៖