ព្រះត្រៃបិដក ភាគ ០១
មិនត្រូវអាបត្តិទេ។ សម័យនោះឯង បិតានិងបុត្របានមកបួសក្នុងសំណាក់ភិក្ខុទាំងឡាយ។ កាលដល់ពេលឆាន់គេប្រាប់ហើយ ភិក្ខុជាបុត្របាននិយាយនឹងភិក្ខុជាបិតាថា បពិត្រលោកឪពុកដ៏ចំរើន លោកឪពុកនិមន្តទៅចុះ សង្ឃនឹងអង្គាសលោកឪពុក (ថាហើយ) មានបំណងចង់ឲ្យស្លាប់ ក៏ចាប់ខ្នងច្រានទៅ។ ភិក្ខុជាបិតានោះក៏ដួលចុះហើយស្លាប់ទៅ។ ភិក្ខុជាបុត្រនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។ សម័យនោះឯង បិតានិងបុត្របានចេញបួសក្នុងសំណាក់ភិក្ខុទាំងឡាយ។ កាលដល់ពេលចង្ហាន់គេបានប្រាប់ហើយ ភិក្ខុជាបុត្របាននិយាយនឹងភិក្ខុជាបិតាថា បពិត្រលោកឪពុកដ៏ចំរើន លោកឪពុកនិមន្តទៅចុះ សង្ឃនឹងអង្គាសលោកឪពុក (ថាហើយ) មានបំណងចង់ឲ្យស្លាប់ ទើបចាប់ខ្នងច្រានទៅ។ ភិក្ខុជាបិតានោះក៏ដួលទៅ តែមិនស្លាប់។ ភិក្ខុជាបុត្រនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ អ្នកឯងមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[២០៩] សម័យនោះឯង មានភិក្ខុមួយរូបកំពុងឆាន់ចង្ហាន់ សាច់ក៏ស្លាក់ជាប់ក្នុងបំពង់ក។ មានភិក្ខុមួយរូបទៀត បានវាយចំបំពង់កនៃភិក្ខុ
ID: 636775539162701464
ទៅកាន់ទំព័រ៖