ព្រះត្រៃបិដក ភាគ ០១

  ​[​២១០​]​ ​សម័យ​នោះ​ឯង​ ​មាន​បិណ្ឌ​ចារិក​ភិក្ខុ​មួយ​រូប​ ​បាន​ចង្ហាន់​លាយ​ដោយ​ថ្នាំពិស​ ​ហើយ​នាំចេញ​ទៅ​ ​បាន​ប្រគេន​ភោជន​ដ៏​ឧត្តម​ដល់​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទាំងនោះ​ក៏​ ​(​នាំគ្នា​ឆាន់​)​ ​ពុល​ស្លាប់​អស់​ទៅ​។​ ​ភិក្ខុ​អ្នក​ប្រគេន​បិណ្ឌបាត​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​នែ​ភិក្ខុ​ ​អ្នកឯង​មានចិត្ត​គិត​ដូចម្តេច​។​ ​ភិក្ខុ​នោះ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ខ្ញុំ​ព្រះអង្គ​មិនដឹង​សោះ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​(​បើ​)​ ​មិនដឹង​ ​មិន​ត្រូវអាបត្តិ​ទេ​។​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ​មួយ​រូប​ ​មានប្រាថ្នា​ចង់​ល្បង​លេង​ ​បាន​ឲ្យ​ថ្នាំពិស​ដល់​ភិក្ខុ​មួយ​រូប​។​ ​ភិក្ខុ​នោះ​ស្លាប់​។​ ​ភិក្ខុ​អ្នកឲ្យ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​មានចិត្ត​គិត​ដូចម្តេច​។​ ​ភិក្ខុ​នោះ​ក្រាបទូល​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ខ្ញុំ​ព្រះអង្គ​មានបំណង​នឹង​ល្បង​លេង​ទេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ថុល្លច្ច័យ​។​ ​
 [​២១១​]​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​នៅ​ស្រុក​អា​ឡ​វី​នាំគ្នា​រៀបចំ​ទីវត្ត​។​ ​មាន​ភិក្ខុ​មួយ​រូប​នៅ​ខាងក្រោម​ហុច​ថ្ម​ទៅ​ ​ភិក្ខុ​នៅ​ខាងលើ​ទទួល​ថ្ម​មិន​មាំ​ ​ក៏​របូត​ធ្លាក់​មក​ចំក្បាល​ភិក្ខុ​អ្នក​នៅ​ខាងក្រោម​។​
ថយ | ទំព័រទី ២៦២ | បន្ទាប់
ID: 636775556228907595
ទៅកាន់ទំព័រ៖