ព្រះត្រៃបិដក ភាគ ០១

ភិក្ខុ​ត្រូវ​ថ្ម​ធ្លាក់​លើ​នោះ​ក៏​ស្លាប់​ទៅ​។​ ​ភិក្ខុ​អ្នកទទួល​ថ្ម​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​មិន​ត្រូវអាបត្តិ​ទេ​ ​ព្រោះ​មិនបាន​ក្លែង​។​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​ស្រុក​អា​ឡ​វី​ ​(​នាំគ្នា​)​ ​រៀបចំ​ទីវត្ត​។​ ​មាន​ភិក្ខុ​មួយ​រូប​នៅ​ខាងក្រោម​ហុច​ថ្ម​ទៅលើ​។​ ​ភិក្ខុ​អ្នក​នៅ​ខាងលើ​ ​មានបំណង​ចង់​សម្លាប់​ ​ក៏​ទម្លាក់​ថ្ម​មក​ចំក្បាល​ភិក្ខុ​អ្នក​នៅ​ខាងក្រោម​។​ ​ភិក្ខុ​នោះ​ស្លាប់​។​ ​ភិក្ខុ​អ្នក​ទម្លាក់​ថ្ម​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នកឯង​ត្រូវអាបត្តិ​បារាជិក​ហើយ​។​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​នៅ​ស្រុក​អា​ឡ​វី​ ​(​នាំគ្នា​)​ ​រៀបចំ​ទីវត្ត​។​ ​មាន​ភិក្ខុ​មួយ​រូប​ ​(​ធ្វើការ​)​ ​នៅ​ខាងក្រោម​ ​បាន​ហុច​ថ្ម​ទៅ​។​ ​ភិក្ខុ​នៅ​ខាងលើ​មានបំណង​ចង់​សម្លាប់​ ​(​ភិក្ខុ​នៅ​ខាងក្រោម​)​ ​ទើប​ទម្លាក់​ថ្ម​មក​ចំក្បាល​ភិក្ខុ​នៅ​ខាងក្រោម​នោះ​។​ ​ភិក្ខុ​នោះ​មិន​ស្លាប់​។​ ​ភិក្ខុ​អ្នក​ទម្លាក់​ថ្ម​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​អ្នក​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ថុល្លច្ច័យ​។​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុ​នៅ​ស្រុក​អា​ឡ​វី​ ​(​នាំគ្នា​)​ ​លើក​ជញ្ជាំង​វិហារ​។​ ​មាន​ភិក្ខុ​មួយ​រូប​នៅ​ខាងក្រោម​ហុច​ឥដ្ឋ​ទៅ​ខាងលើ​។​
ថយ | ទំព័រទី ២៦៣ | បន្ទាប់
ID: 636775556580897728
ទៅកាន់ទំព័រ៖