ព្រះត្រៃបិដក ភាគ ០១
ភិក្ខុនៅខាងលើ មានបំណងចង់សម្លាប់ (ភិក្ខុនៅខាងក្រោម) ទើបទម្លាក់កាំបិតព្រាចំក្បាលភិក្ខុនៅខាងក្រោម។ ភិក្ខុនោះធ្វើកាលកិរិយាទៅ។បេ។ ភិក្ខុនោះមិនបានធ្វើកាលកិរិយា។ ភិក្ខុអ្នកទម្លាក់កាំបិតនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។ សម័យនោះឯង ពួកភិក្ខុនៅដែនអាឡវី (នាំគ្នា) ធ្វើនវកម្ម។ មានភិក្ខុមួយរូបនៅខាងក្រោម ហុចបង្កង់វិហារទៅខាងលើ។ បង្កង់ដែលភិក្ខុនៅខាងលើចាប់មិនមាំ ក៏ធ្លាក់មកចំក្បាលភិក្ខុអ្នកនៅខាងក្រោម។ ភិក្ខុនោះក៏ធ្វើកាលកិរិយាទៅ។ ភិក្ខុអ្នកទម្លាក់នោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិទេ ព្រោះមិនបានក្លែង។ សម័យនោះឯង ពួកភិក្ខុនៅប្រទេសអាឡវី (នាំគ្នា) ធ្វើនវកម្ម។ មានភិក្ខុមួយរូបនៅខាងក្រោមហុចបង្កង់ទៅខាងលើ។ ភិក្ខុនៅខាងលើ មានបំណងចង់សម្លាប់ (ភិក្ខុនៅខាងក្រោម) ទើបទម្លាក់បង្កង់មកចំក្បាលភិក្ខុនៅខាងក្រោម។ ភិក្ខុនោះធ្វើកាលកិរិយាទៅ។បេ។ ភិក្ខុនោះមិនបានធ្វើកាលកិរិយា។ ភិក្ខុអ្នកទម្លាក់បង្កង់នោះមានសេចក្តីសង្ស័យ
ID: 636775557481749254
ទៅកាន់ទំព័រ៖