ព្រះត្រៃបិដក ភាគ ០១
[២១២] សម័យនោះឯង មានភិក្ខុមួយរូបប្រក់វិហារ ហើយចុះមក។ មានភិក្ខុមួយរូបទៀត បាននិយាយនឹងភិក្ខុនោះថា ម្នាលអាវុសោ លោកចូរចុះខាងនេះ។ ភិក្ខុនោះកាលចុះមកតាមផ្លូវនោះ ក៏ធ្លាក់ធ្វើមរណកាលទៅ។ ភិក្ខុអ្នកបង្គាប់នោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ អាបត្តិមិនមានដល់អ្នកដែលមិនមានបំណងនឹងសម្លាប់ទេ។ សម័យនោះឯង មានភិក្ខុមួយរូបប្រក់វិហារ ហើយចុះមក។ មានភិក្ខុមួយរូបទៀត មានបំណងនឹងសម្លាប់ ទើបនិយាយនឹងភិក្ខុនោះថា ម្នាលអាវុសោ លោកចូរចុះខាងនេះ។ ភិក្ខុនោះកាលចុះតាមផ្លូវនោះមក ក៏ធ្លាក់ចុះ ធ្វើមរណកាលទៅ។បេ។ (មានភិក្ខុមួយរូបទៀត) ធ្លាក់ចុះហើយ តែមិនបានធ្វើមរណកាល។ ភិក្ខុអ្នកបង្គាប់នោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[២១៣] សម័យនោះឯង មានភិក្ខុមួយរូបមានសេចក្តីអផ្សុកមកបៀតបៀន ឡើងទៅកាន់ភ្នំគិជ្ឈកូដ ក៏ទម្លាក់ខ្លួនចុះមកក្នុងជ្រោះសង្កត់លើជាងត្បាញផែងម្នាក់ស្លាប់ទៅ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ ម្នាលភិក្ខុទាំងឡាយ
ID: 636775558236952449
ទៅកាន់ទំព័រ៖