ព្រះត្រៃបិដក ភាគ ០១
។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។ សម័យនោះឯង មានភិក្ខុមួយរូបកើតរោគក្តៅក្បាល។ ទើបភិក្ខុទាំងឡាយឲ្យភិក្ខុនោះនត្ថុថ្នាំ។ ភិក្ខុនោះធ្វើមរណកាលទៅ។ ពួកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ (បើ) មិនមានបំណងនឹងសម្លាប់ មិនត្រូវអាបត្តិទេ។ សម័យនោះឯង មានភិក្ខុមួយរូបមានរោគក្តៅក្បាល។ ភិក្ខុទាំងឡាយមានបំណងនឹងសម្លាប់ ទើបឲ្យភិក្ខុនោះនត្ថុថ្នាំ។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ។បេ។ ភិក្ខុនោះមិនបានធ្វើមរណកាល។ ពួកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនត្រូវអាបត្តិបារាជិកទេ ត្រូវត្រឹមតែអាបត្តិថុល្លច្ច័យ។ សម័យនោះឯង មានភិក្ខុមួយរូបមានជម្ងឺ។ ភិក្ខុទាំងឡាយនាំគ្នាច្របាច់ភិក្ខុនោះ។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ។ ពួកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ (បើ) មិនមានបំណងនឹងសម្លាប់ មិនត្រូវអាបត្តិទេ។ សម័យនោះឯង មានភិក្ខុមួយរូបមានជម្ងឺ។ ភិក្ខុទាំង
ID: 636775559019007180
ទៅកាន់ទំព័រ៖