ព្រះត្រៃបិដក ភាគ ០១
ឡាយមានបំណងនឹងសម្លាប់ ទើបនាំគ្នាច្របាច់ភិក្ខុនោះ។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ។បេ។ ភិក្ខុនោះមិនបានធ្វើមរណកាល។ ពួកភិក្ខុទាំងនោះក៏មានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនត្រូវអាបត្តិបារាជិកទេ ត្រូវត្រឹមតែអាបត្តិថុល្លច្ច័យ។ សម័យនោះឯង មានភិក្ខុមួយរូបមានជម្ងឺ។ ទើបភិក្ខុទាំងឡាយឲ្យភិក្ខុនោះងូតទឹក។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ។ ពួកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ (បើ) មិនមានបំណងនឹងសម្លាប់ទេ មិនត្រូវអាបត្តិឡើយ។ សម័យនោះឯង មានភិក្ខុមួយរូបមានជម្ងឺ។ ភិក្ខុទាំងឡាយមានបំណងនឹងសម្លាប់ ទើបឲ្យភិក្ខុនោះស្រង់ទឹក។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ។បេ។ ភិក្ខុនោះមិនបានធ្វើមរណកាល។ ពួកភិក្ខុទាំងនោះក៏មានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនត្រូវអាបត្តិបារាជិកទេ ត្រូវត្រឹមតែអាបត្តិថុល្លច្ច័យ។ សម័យនោះឯង មានភិក្ខុមួយរូបមានជម្ងឺ។ ទើបភិក្ខុទាំងឡាយ យកប្រេងមកលាបភិក្ខុនោះ។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ។ ពួកភិក្ខុទាំងនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមិនមានបំណងនឹងសម្លាប់ មិនត្រូវអាបត្តិទេ។
ID: 636775559522615985
ទៅកាន់ទំព័រ៖