ព្រះត្រៃបិដក ភាគ ០១

សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ​មួយ​រូប​មាន​ជម្ងឺ​។​ ​ភិក្ខុ​ទាំងឡាយ​បាន​ឲ្យទឹក​សម្រាប់​ផឹក​ដល់​ភិក្ខុ​នោះ​។​ ​ភិក្ខុ​នោះ​ក៏​ធ្វើ​មរណកាល​ទៅ​។​ ​ពួក​ភិក្ខុ​ទាំងនោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អាបត្តិ​មិន​មានដល់​ភិក្ខុ​ដែល​មិន​មានបំណង​នឹង​សម្លាប់​ទេ​។​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ​មួយ​រូប​មាន​ជម្ងឺ​។​ ​ភិក្ខុ​ទាំងឡាយ​មានបំណង​នឹង​សម្លាប់​ ​ទើប​ឲ្យទឹក​សម្រាប់​ផឹក​ដល់​ភិក្ខុ​នោះ​។​ ​ភិក្ខុ​នោះ​ក៏​ធ្វើ​មរណកាល​ទៅ​។​បេ​។​ ​ភិក្ខុ​នោះ​មិនបាន​ធ្វើ​មរណកាល​។​ ​ពួក​ភិក្ខុ​ទាំងនោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ត្រូវ​ត្រឹមតែ​អាបត្តិ​ថុល្លច្ច័យ​។​ ​
 [​២១៥​]​ ​សម័យ​នោះ​ឯង​ ​មាន​ស្រី​ម្នាក់​ព្រាត់ប្រាស​ចាក​ប្តី​មក​យូរហើយ​ ​ទើប​មានគភ៌​នឹង​សហាយ​។​ ​ស្រី​នោះ​បាន​និយាយ​នឹង​ភិក្ខុ​ជា​ជីតុន​ថា​(​១​)​ ​សូមទាន​មេត្តា​ចុះ​ ​លោកម្ចាស់​ ​សូមទាន​ប្រាប់​ថ្នាំរំលូត​គភ៌​ ​(​ឲ្យ​ទាន​ខ្ញុំករុណា​)​។​ ​ភិក្ខុ​នោះ​ទទួល​ថា​ ​ស្រួល​ហើយ​ប្អូនស្រី​ ​ហើយក៏​បាន​ឲ្យ​ថ្នាំរំលូត​គភ៌​ដល់​ស្រី​នោះ​។​ ​ទារក​ ​(​ដែល​នៅក្នុង​គភ៌​)​ ​ក៏​ធ្វើ​មរណកាល​ទៅ​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​
​(​១​)​ ​ភិក្ខុ​អ្នក​ចូល​ទៅកាន់​ត្រកូល​ ​គឺ​ភិក្ខុ​ដែល​ជិតដិត​ស្និទ្ធស្នាល​នឹង​ត្រកូល​។​
ថយ | ទំព័រទី ២៧៣ | បន្ទាប់
ID: 636775561283396695
ទៅកាន់ទំព័រ៖