ព្រះត្រៃបិដក ភាគ ០១
ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។ សម័យនោះឯង មានបុរសម្នាក់មានប្រពន្ធពីរ (តែ) ប្រពន្ធម្នាក់នោះជាស្រីអារ ម្នាក់ទៀតជាស្រីមានកូន។ ស្រីអារនិយាយនឹងភិក្ខុជាជីតុនថា បពិត្រលោកម្ចាស់ បើស្រីនោះសម្រាលកូន មុខតែនឹងបានជាធំលើទ្រព្យសម្បត្តិទាំងអស់ សូមទានមេត្តាចុះលោកម្ចាស់ សូមទានប្រាប់ថ្នាំរំលូតគភ៌វាចេញ។ ភិក្ខុទទួលថា ស្រួលហើយប្អូនស្រី (ថាហើយ) ក៏បានឲ្យថ្នាំរំលូតគភ៌ដល់ស្រីនោះ។ ទារក (ដែលនៅក្នុងគភ៌) ក៏ធ្វើមរណកាលទៅ។ ឯម្តាយមិនបានធ្វើមរណកាលទេ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។ សម័យនោះឯង មានបុរសម្នាក់មានប្រពន្ធពីរ ប្រពន្ធម្នាក់ជាស្រីអារ ម្នាក់ជាស្រីមានកូន។ ឯស្រីអារនិយាយនឹងភិក្ខុជាជីតុនថា បពិត្រលោកម្ចាស់ បើស្រីនោះសម្រាលកូន គេនឹងបានជាធំលើទ្រព្យសម្បត្តិទាំងអស់ សូមទានមេត្តាចុះ លោកម្ចាស់ សូមទានប្រាប់ថ្នាំរំលូតគភ៌វាចេញ។ ភិក្ខុជាជីតុនទទួលថា ស្រួលហើយប្អូនស្រី (ថាហើយ) ក៏បានឲ្យថ្នាំរំលូតគភ៌ដល់ស្រីនោះ។ ម្តាយក៏ធ្វើមរណកាលទៅ។ ឯទារកមិនធ្វើមរណកាលទេ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ
ID: 636775561626866341
ទៅកាន់ទំព័រ៖