ព្រះត្រៃបិដក ភាគ ០១
ត្រូវត្រឹមតែអាបត្តិថុល្លច្ច័យ។ សម័យនោះឯង មានបុរសម្នាក់មានប្រពន្ធពីរ ប្រពន្ធម្នាក់ជាស្រីអារ ម្នាក់ទៀតជាស្រីមានកូន។ ស្រីអារនិយាយនឹងភិក្ខុជាជីតុនថា បពិត្រលោកម្ចាស់ បើស្រីនោះសម្រាលកូន គេនឹងបានជាធំលើទ្រព្យសម្បត្តិទាំងអស់ សូមទានមេត្តាចុះ លោកម្ចាស់ សូមទានប្រាប់ថ្នាំរំលូតគភ៌វាចេញ។ ភិក្ខុទទួលថា ស្រួលហើយប្អូនស្រី (ថាហើយ) ក៏ឲ្យថ្នាំរំលូតគភ៌ដល់ស្រីនោះ។ ម្តាយនិងកូនទាំងពីរនាក់ ក៏ធ្វើមរណកាលទៅ។បេ។ ម្តាយនិងកូនទាំងពីរនាក់មិនបានធ្វើមរណកាល។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ ត្រូវត្រឹមតែអាបត្តិថុល្លច្ច័យ។ សម័យនោះឯង មានស្រីម្នាក់មានគភ៌ បាននិយាយនឹងភិក្ខុជាជីតុនថា សូមទានមេត្តាចុះ លោកម្ចាស់ សូមទានប្រាប់ថ្នាំរំលូតគភ៌ (ដល់ខ្ញុំ)។ ភិក្ខុនោះពោលថា នែប្អូនស្រី បើដូច្នោះ នាងចូរច្របាច់ពោះទៅ។ ស្រីនោះក៏ច្របាច់ពោះរំលូតគភ៌មក។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។ សម័យនោះឯង មានស្រីម្នាក់មានគភ៌ បាននិយាយនឹងភិក្ខុជាជីតុនថា សូមទានមេត្តាចុះ លោកម្ចាស់ សូមទានប្រាប់ថ្នាំរំលូតគភ៌ (ឲ្យទានខ្ញុំព្រះ
ID: 636775561966035740
ទៅកាន់ទំព័រ៖