ព្រះត្រៃបិដក ភាគ ០១
ករុណា) ភិក្ខុនោះប្រាប់ថា នែប្អូនស្រី បើដូច្នោះ នាងចូរកំដៅផ្ទៃពោះទៅ។ នាងនោះក៏កំដៅគភ៌រំលូតកូនមក។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។ សម័យនោះឯង មានស្រីអារម្នាក់បាននិយាយនឹងកុលុបកភិក្ខុជា (ជីតុន) ថា សូមទានមេត្តាចុះ លោកម្ចាស់ ខ្ញុំគប្បីសម្រាលកូនដោយថ្នាំណា (ស្រួល) មេត្តាប្រាប់ថ្នាំនោះ (ដល់ខ្ញុំ)។ ភិក្ខុនោះទទួលថា ស្រួលហើយប្អូនស្រី (ថាហើយ) ក៏បានឲ្យថ្នាំដល់នាងនោះ។ នាងនោះក៏ធ្វើមរណកាលទៅ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ ត្រូវត្រឹមតែអាបត្តិទុក្កដ។ សម័យនោះឯង មានស្រីម្នាក់ជាស្រីមានកូន បាននិយាយនឹងភិក្ខុជាជីតុនថា សូមទានមេត្តាចុះ លោកម្ចាស់ ខ្ញុំមិនសម្រាលកូនដោយថ្នាំណា សូមលោកម្ចាស់ឲ្យថ្នាំនោះ (ដល់ខ្ញុំ)។ លោកនោះទទួលថា ស្រួលហើយប្អូនស្រី (ថាហើយ) ក៏បានឲ្យថ្នាំដល់ស្រីនោះ។ នាងនោះក៏ធ្វើមរណកាលទៅ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ ត្រូវត្រឹមតែអាបត្តិទុក្កដ។
ID: 636775562290654307
ទៅកាន់ទំព័រ៖