ព្រះត្រៃបិដក ភាគ ០១

បង់ជីវិត​ភិក្ខុ​នោះ​ទៅ​។​ ​ឯ​ភិក្ខុ​ដែល​ជា​អ្នក​បញ្ជូន​ក៏​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​មាន​អាបត្តិ​ដល់​ភិក្ខុ​ដែល​មិន​មានបំណង​នឹង​សម្លាប់​ទេ​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​មានបំណង​នឹង​សម្លាប់​ ​ក៏​បញ្ជូន​ភិក្ខុ​មួយ​រូប​ទៅកាន់​វិហារ​ដែល​មាន​យក្ខ​កាច​។​ ​ពួក​យក្ខ​ក៏​ផ្តាច់​បង់ជីវិត​ភិក្ខុ​នោះ​ទៅ​។​បេ​។​ ​ពួក​យក្ខ​មិនបាន​ផ្តាច់​បង់ជីវិត​ភិក្ខុ​នោះ​ទេ​។​ ​ឯ​ភិក្ខុ​ជា​អ្នក​បញ្ជូន​នោះ​ក៏​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ថុល្លច្ច័យ​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​ ​បញ្ជូន​ភិក្ខុ​មួយ​រូប​ទៅកាន់​ផ្លូវលំ​បា​ក​មាន​សត្វ​សាហាវ​។​ ​សត្វ​សាហាវ​ទាំងឡាយ​ ​ក៏​ផ្តាច់​បង់ជីវិត​ភិក្ខុ​នោះ​ទៅ​។​ ​ភិក្ខុ​អ្នក​បញ្ជូន​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​មាន​អាបត្តិ​ដល់​ភិក្ខុ​ដែល​មិន​មានបំណង​នឹង​សម្លាប់​ទេ​។​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​មួយ​រូប​មានបំណង​នឹង​សម្លាប់​ ​បាន​បញ្ជូន​ភិក្ខុ​មួយ​រូប​ទៅកាន់​ផ្លូវ​ឆ្ងាយ​ដាច់ស្រយាល​មាន​សត្វ​សាហាវ​។​ ​សត្វ​សាហាវ​ទាំងឡាយ​ក៏​ផ្តាច់​បង់ជីវិត​ភិក្ខុ​នោះ​ទៅ​។​បេ​។​ ​ពួក​សត្វ​សាហាវ​មិនបាន​ផ្តាច់​ជីវិត​ភិក្ខុ​នោះ​ទេ​។​ ​ភិក្ខុ​អ្នក​បញ្ជូន​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​បារាជិក​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ថុល្លច្ច័យ​។​ ​សម័យ​នោះ​ឯង​
ថយ | ទំព័រទី ២៧៨ | បន្ទាប់
ID: 636775563704095152
ទៅកាន់ទំព័រ៖