ព្រះត្រៃបិដក ភាគ ០១
មានភិក្ខុមួយរូប បានបញ្ជូនភិក្ខុមួយរូបទៅកាន់ផ្លូវឆ្ងាយដាច់សង្វែង មានចោរ (អាស្រ័យនៅ)។ ពួកចោរក៏ផ្តាច់បង់ជីវិតភិក្ខុនោះទៅ។ ភិក្ខុអ្នកបញ្ជូននោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ (បើ) មិនមានបំណងនឹងសម្លាប់ មិនត្រូវអាបត្តិទេ។ សម័យនោះឯង ភិក្ខុមួយរូបមានបំណងនឹងសម្លាប់ ក៏បញ្ជូនភិក្ខុមួយរូបទៅកាន់ផ្លូវឆ្ងាយដាច់សង្វែង ដែលមានចោរ (អាស្រ័យនៅ)។ ពួកចោរក៏ផ្តាច់បង់ជីវិតភិក្ខុនោះទៅ។បេ។ ពួកចោរមិនបានផ្តាច់បង់ជីវិតភិក្ខុនោះទេ។ ភិក្ខុអ្នកបញ្ជូននោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[២២០] សម័យនោះឯង មានភិក្ខុមួយរូបចំណាំភិក្ខុជាសត្រូវនោះបាន ហើយក៏ទៅផ្តាច់បង់ជីវិតភិក្ខុជាសត្រូវនោះទៅ។ ចំណាំភិក្ខុជាសត្រូវនោះបាន តែទៅផ្តាច់បង់ជីវិតភិក្ខុដទៃវិញ។ ចូលចិត្តថាជាភិក្ខុដទៃ តែទៅផ្តាច់បង់ជីវិតភិក្ខុជាសត្រូវនោះវិញ។ សំគាល់ថាជាភិក្ខុដទៃ ក៏ទៅផ្តាច់បង់ជីវិតភិក្ខុដទៃ (នោះ)។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។
ID: 636775564102157919
ទៅកាន់ទំព័រ៖