ព្រះត្រៃបិដក ភាគ ០១

អ្នក​ចូរ​បង្អង់​សិន​ ​តថាគត​ឯង​សឹង​ដឹង​កាលគួរ​ក្នុង​កិច្ច​ដែល​នឹង​បញ្ញត្ត​សិក្ខាបទ​ជាដើម​នោះ​ ​ម្នាល​សារីបុត្ត​ ​ក៏​ធម៌​ទាំងឡាយ​ខ្លះ​ ​ដែល​ជាទី​តាំង​នៃ​អាសវៈ​ ​មិនទាន់​ប្រាកដ​ចំពោះ​សង្ឃ​ក្នុង​សាសនា​នេះ​ត្រឹមណា​ ​ព្រះ​សាស្តា​ ​ក៏​មិនទាន់​បញ្ញត្ត​សិក្ខាបទ​ ​មិនទាន់​សំដែង​អាណា​បាតិមោក្ខ​ ​ដល់​សាវក​ទាំងឡាយ​ត្រឹមនោះ​ ​ម្នាល​សារីបុត្ត​ ​ធម៌​ទាំងឡាយ​ខ្លះ​ជាទី​តាំង​នៃ​អាសវៈ​ ​មាន​ប្រាកដ​ចំពោះ​សង្ឃ​ក្នុង​សាសនា​នេះ​ក្នុង​កាលណា​ ​ទើប​ព្រះ​សាស្តា​បញ្ញត្ត​សិក្ខាបទ​ ​សំដែង​អាណា​បាតិមោក្ខ​ដល់​សាវក​ទាំងឡាយ​ក្នុង​កាលនោះ​ ​ដើម្បីនឹង​ការពារ​រារាំង​នូវ​ធម៌​ទាំងឡាយ​ ​ដែល​ជាទី​តាំង​នៃ​អាសវៈ​ ​ទាំងនោះ​ប៉ុណ្ណោះ​ ​ម្នាល​សារីបុត្ត​ ​សង្ឃ​នៅ​មិនទាន់​មាន​ភិក្ខុ​បួស​ចាស់វស្សា​ច្រើន​គ្នា​ត្រឹមណា​ ​ធម៌​ទាំងឡាយ​ខ្លះ​ដែល​ជាទី​តាំង​នៃ​អាសវៈ​ ​ក៏​មិនទាន់​មាន​ប្រាកដ​ចំពោះ​សង្ឃ​ក្នុង​សាសនា​នេះ​ត្រឹមនោះ​ ​ម្នាល​សារីបុត្ត​ ​ម្យ៉ាងទៀត​ ​សង្ឃ​បាន​ដល់​នូវ​សេចក្តី​ចម្រើន​ ​មាន​ភិក្ខុ​បួស​ចាស់វស្សា​ច្រើន​គ្នា​ក្នុង​កាលណា​ ​ធម៌​ទាំងឡាយ​ខ្លះ​ដែល​ជាទី​តាំង​នៃ​អាសវៈ​ ​ក៏​នឹង​មាន​ប្រាកដ​ចំពោះ​សង្ឃ​ក្នុង​សាសនា​នេះ​ក្នុង​កាលនោះ​ ​ទើប​ព្រះ​សាស្តា​បញ្ញត្ត​សិក្ខាបទ​ ​សំដែង​អាណា​បាតិមោក្ខ​ដល់​សាវក​ទាំងឡាយ​ ​ដើម្បី​ការពារ​រារាំង​នូវ​ធម៌​ទាំងឡាយ​ដែល​ជាទី​តាំង​នៃ​អាសវៈ​ទាំងអម្បាល​ ​នោះ​ ​ក្នុង​កាលនោះ​ឯង​ ​

ថយ | ទំព័រទី ២៨ | បន្ទាប់
ID: 636774037770796114
ទៅកាន់ទំព័រ៖