ព្រះត្រៃបិដក ភាគ ០១
            
        
        
            
            
                
                 [២២១] សម័យនោះឯង មានភិក្ខុមួយរូបខ្មោចចូល។ មានភិក្ខុមួយរូបទៀតបានវាយភិក្ខុនោះ។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ។ ភិក្ខុដែលវាយនោះក៏មានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ (បើ) មិនមានបំណងនឹងសម្លាប់ មិនត្រូវអាបត្តិទេ។ សម័យនោះឯង មានភិក្ខុមួយរូបខ្មោចចូលដែរ។ មានភិក្ខុមួយរូបទៀតមានបំណងនឹងសម្លាប់ បានវាយភិក្ខុនោះ។ ភិក្ខុនោះក៏ធ្វើមរណកាលទៅ។បេ។ ភិក្ខុនោះមិនបានធ្វើមរណកាល។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។ 
 [២២២] សម័យនោះឯង មានភិក្ខុមួយរូបពោលសគ្គកថា (ថ្លែងអំពីស្ថានសួគ៌) ដល់បុគ្គលដែលបានធ្វើអំពើល្អ។ បុគ្គលដែលបានស្តាប់នោះ ក៏អត់ដង្ហើមធ្វើមរណកាលទៅ។ ភិក្ខុអ្នកសំដែង មានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ ភិក្ខុដែលមិនមានបំណងនឹងសម្លាប់ មិនត្រូវអាបត្តិទេ។ សម័យនោះឯង មានភិក្ខុមួយរូបមានបំណង
            
            
         
        
            
                ID: 636775564527112225 
                
            
            
                ទៅកាន់ទំព័រ៖