ព្រះត្រៃបិដក ភាគ ០១
ទៀតថា ម្នាលអាវុសោ លោកចូរឈរត្រង់ទីនេះកាប់ឈើទៅ។ ដើមឈើក៏រលំសង្កត់ភិក្ខុនោះដែលកំពុងឈរកាប់ ស្លាប់ក្នុងទីនោះទៅ។ ភិក្ខុអ្នកបង្គាប់នោះ មានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ ភិក្ខុដែលមិនប្រាថ្នានឹងសម្លាប់មិនត្រូវអាបត្តិទេ។ សម័យនោះឯង ពួកភិក្ខុនៅស្រុកអាឡវី កាលនឹងធ្វើនវកម្ម បាននាំគ្នាកាប់ដើមឈើ។ មានភិក្ខុមួយរូប មានបំណងនឹងសម្លាប់ ទើបនិយាយនឹងភិក្ខុមួយរូបទៀតថា ម្នាលអាវុសោ លោកចូរឈរត្រង់ទីនេះកាប់ឈើទៅ។ ដើមឈើក៏រលំសង្កត់ភិក្ខុនោះដែលកំពុងឈរកាប់ ស្លាប់ក្នុងទីនោះទៅ។បេ។ ដើមឈើរលំសង្កត់មិនស្លាប់។ ភិក្ខុអ្នកបង្គាប់នោះ មានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[២២៤] សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយនាំគ្នាដុតភ្លើងព្រៃ។ មនុស្ស (ដែលនៅក្នុងព្រៃ) ត្រូវភ្លើងឆេះស្លាប់ (ជាច្រើននាក់)។ ភិក្ខុទាំងនោះក៏មានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមិនមានបំណងនឹងសម្លាប់ មិនត្រូវអាបត្តិទេ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុមានបំណងនឹងសម្លាប់ ក៏នាំគ្នាដុតភ្លើងព្រៃ។ មនុស្សទាំងឡាយ ត្រូវភ្លើងព្រៃឆេះស្លាប់ (ជាច្រើននាក់)។បេ។
ID: 636775565577242289
ទៅកាន់ទំព័រ៖