ព្រះត្រៃបិដក ភាគ ០១
ពួកមនុស្សត្រូវភ្លើងព្រៃឆេះ តែមិនស្លាប់។ ពួកភិក្ខុទាំងនោះក៏មានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពួកអ្នកមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[២២៥] សម័យនោះឯង មានភិក្ខុមួយរូបដើរទៅកាន់ទីសម្លាប់ចោរ ហើយបាននិយាយនឹងពេជ្ឈឃាតថា ម្នាលអាវុសោ អ្នកកុំធ្វើឲ្យបុរសនេះលំបាកឡើយ អ្នកចូរផ្តាច់បង់ជីវិតដោយប្រហារត្រឹមតែម្តងទៅ។ ពេជ្ឈឃាតទទួលពាក្យថា ស្រួលហើយ លោកម្ចាស់ (ថាហើយ) ក៏ផ្តាច់បង់ជីវិត (ចោរ) ដោយប្រហារតែត្រឹមម្តង។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិបារាជិកហើយ។ សម័យនោះឯង មានភិក្ខុមួយរូបដើរទៅកាន់ទីសម្លាប់ចោរ ហើយបាននិយាយនឹងពេជ្ឈឃាតថា ម្នាលអាវុសោ អ្នកកុំធ្វើបុរសនេះឲ្យលំបាកឡើយ ចូរអ្នកផ្តាច់បង់ជីវិតដោយប្រហារតែត្រឹមម្តងទៅ។ ពេជ្ឈឃាតឆ្លើយថា ខ្ញុំព្រះករុណាមិនធ្វើតាមពាក្យលោកទេ (ថាហើយ) ក៏ផ្តាច់បង់ជីវិតបុរសនោះទៅ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ អ្នកមិនត្រូវអាបត្តិបារាជិកទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។
[២២៦] សម័យនោះឯង មានបុរសម្នាក់ គេកាត់ដៃកាត់ជើង (មកនៅ) ក្នុងផ្ទះត្រកូល មានពួកញាតិមកប្រជុំគ្នាព្យាបាល។ មានភិក្ខុមួយរូប
ID: 636775566071920583
ទៅកាន់ទំព័រ៖