ព្រះត្រៃបិដក ភាគ ០១
ឲ្យបានសាមគ្គីស្មោះសរ កុំឲ្យមានវិវាទទាស់ទែងគ្នា នៅចាំវស្សាឲ្យបានស្រួលផង កុំឲ្យលំបាកដោយអាហារបិណ្ឌបាតផង។ ភិក្ខុខ្លះឆ្លើយថា ម្នាលអាវុសោ បើដូច្នោះ យើងត្រូវទទួលរ៉ាប់រងការងាររបស់ពួកគ្រហស្ថចុះ កាលបើយើងធ្វើយ៉ាងនេះហើយ ពួកគ្រហស្ថទាំងនោះ គង់នឹងនឹកនាឲ្យអាហារដល់យើងមិនខាន កាលបើបានអាហារយ៉ាងនេះហើយ យើងក៏បានសាមគ្គីស្មោះសរ មិនវិវាទទាស់ទែងគ្នា នៅចាំវស្សាក៏ស្រួលផង ហើយមិនលំបាកដោយអាហារបិណ្ឌបាតផង។ ភិក្ខុខ្លះឆ្លើយថា ម្នាលអាវុសោ កុំ ប្រយោជន៍អ្វីនឹងទទួលរ៉ាប់រងការងាររបស់គ្រហស្ថ (នោះ) ម្នាលអាវុសោ ណ្ហើយចុះ យើងត្រូវធ្វើជាអ្នកបំរើ នាំដំណឹងដល់ពួកគ្រហស្ថវិញ កាលបើយើងធ្វើយ៉ាងនេះហើយ ពួកជនទាំងនោះ គង់នឹងនឹកនាឲ្យអាហារបិណ្ឌបាតដល់យើងមិនខាន កាលបើបានអាហារយ៉ាងនេះ យើងនឹងព្រមព្រៀងស្មោះសរ មិនវិវាទទាស់ទែងគ្នា នៅចាំវស្សាក៏ស្រួលផង ហើយមិនលំបាកដោយអាហារបិណ្ឌបាតផង។ ភិក្ខុខ្លះឆ្លើយថា ម្នាលអាវុសោ កុំ ប្រយោជន៍អ្វីនឹងទទួលរ៉ាប់រងការងាររបស់គ្រហស្ថ ប្រយោជន៍អ្វីនឹងធ្វើជាអ្នកបំរើនាំដំណឹងដល់ពួកគ្រហស្ថ (នោះ) ម្នាលអាវុសោ ណ្ហើយចុះ យើងត្រូវពោលអួតឧត្តរិមនុស្សធម្មគ្នាយើងទៅវិញទៅមក ឲ្យពួកគ្រហស្ថ (គេស្តាប់វិញ) ថា ភិក្ខុឯណោះ
ID: 636775567235797153
ទៅកាន់ទំព័រ៖