ព្រះត្រៃបិដក ភាគ ០១

បាន​ឈាន​ទី១​ ​ភិក្ខុ​ឯណោះ​បាន​ឈាន​ទី២​ ​ភិក្ខុ​ឯណោះ​បាន​ឈាន​ទី៣​ ​ភិក្ខុ​ឯណោះ​បាន​ឈាន​ទី៤​ ​ភិក្ខុ​ឯណោះ​ជា​សោតាបន្ន​ ​ភិក្ខុ​ឯណោះ​ជាស​ក​ទា​គាមី​ ​ភិក្ខុ​ឯណោះ​ជា​អនាគាមី​ ​ភិក្ខុ​ឯណោះ​ជា​ព្រះអរហន្ត​ ​ភិក្ខុ​ឯណោះ​បាន​ត្រៃវិជ្ជា​ ​ភិក្ខុ​ឯណោះ​បាន​អភិញ្ញា៦​ ​កាលបើ​យើង​ពោល​យ៉ាងនេះ​ហើយ​ ​ពួក​ជន​ទាំងនោះ​ ​គង់​នឹង​នឹកនា​ ​ឲ្យ​អាហារ​បិណ្ឌបាត​ដល់​យើង​មិនខាន​ ​កាលបើ​បាន​អាហារ​យ៉ាងនេះ​ហើយ​ ​យើង​ក៏​នឹង​មាន​សាមគ្គី​ស្មោះសរ​នឹងគ្នា​ ​មិន​វិវាទ​ទាស់ទែងគ្នា​ឡើយ​ ​នៅចាំ​វស្សា​ក៏​ស្រួល​ ​ហើយ​មិន​លំបាក​ដោយ​បិណ្ឌបាត​ផង​។​ ​ភិក្ខុ​ទាំងនោះ​ក៏​យល់ព្រម​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ការ​ពោល​អួត​ឧត្តរិមនុស្ស​ធម្ម​របស់​គ្នាយើង​ទៅវិញទៅមក​ដល់​ពួក​គ្រហស្ថ​ ​ដែល​លោក​ថាម​ក​នឹង​យើង​ ​(​អម្បាញ់មិញ​នេះ​)​ ​ស្រួល​ហើយ​។​ ​ក្នុង​កាលជាខាងក្រោយមក​ ​ភិក្ខុ​ទាំងនោះ​ក៏បាន​ពោល​អួត​ឧត្តរិមនុស្ស​ធម្ម​ទៅវិញទៅមក​ដល់​ពួក​គ្រហស្ថ​ថា​ ​ភិក្ខុ​ឯណោះ​បាន​ឈាន​ទី១​។​បេ​។​ ​ភិក្ខុ​ឯណោះ​បាន​ឈាន​ទី៤​ ​ភិក្ខុ​ឯណោះ​ជា​សោតាបន្ន​។​បេ​។​ ​ភិក្ខុ​ឯណោះ​បាន​អភិញ្ញា៦​។​ ​គ្រានោះ​ ​មនុស្ស​ទាំងនោះ​ក៏​និយាយ​គ្នា​ថា​ ​យើង​រាល់គ្នា​បាន​ភិក្ខុ​បែបនេះ​មក​នៅចាំ​វស្សា​ ​អើហ្ន៎​ ​ហៅ​ពេញជា​លាភ​
ថយ | ទំព័រទី ២៨៧ | បន្ទាប់
ID: 636775567556495496
ទៅកាន់ទំព័រ៖