ព្រះត្រៃបិដក ភាគ ០១
របស់យើង ឈ្មោះថាយើងបានបុណ្យដោយងាយណាស់ហ្ន៎ ពីដើមយើងរាល់គ្នាមិនដែលបានពួកភិក្ខុមានសីល មានធម៌ជាកុសល ដូចជាពួកភិក្ខុនេះមកនៅចាំវស្សា (ដល់ម្តង) សោះឡើយ។ មនុស្សទាំងនោះ (កាលបើបាន) ភោជនាហារដែលឆ្ងាញ់ពីសា ក៏បំរុងទុកតែនឹងប្រគេនភិក្ខុទាំងនោះ មិនហ៊ានបរិភោគមាត់ខ្លួនឡើយ ហើយមិនដែលបានជូនទៅមាតាបិតា កូន ប្រពន្ធ ខ្ញុំកំដរ កម្មករបុរស
(១) មិត្រ អមាត្យ មន្ត្រី និងញាតិសាលោហិតសោះឡើយ ឬបានខាទនីយាហារដែលឆ្ងាញ់ពីសា ក៏បំរុងទុកតែនឹងប្រគេនភិក្ខុទាំងនោះ មិនហ៊ានបរិភោគមាត់ខ្លួនឡើយ ហើយមិនដែលបានជូនទៅមាតាបិតាទេ។បេ។ មិនដែលបានឲ្យទៅញាតិសាលោហិតឡើយ ឬបានគ្រឿងសម្រាប់ជញ្ជក់ជញ្ជាប់ ដែលឆ្ងាញ់ពីសា ក៏បំរុងទុកតែនឹងប្រគេនភិក្ខុទាំងនោះ មិនហ៊ានជញ្ជក់ជញ្ជាប់មាត់ខ្លួនឡើយ ហើយមិនដែលបានជូនទៅមាតាបិតាទេ។បេ។ មិនដែលបានឲ្យទៅញាតិសាលោហិតឡើយ ឬបានទឹកដែលមានរសល្អ ក៏បំរុងទុកតែនឹងប្រគេនភិក្ខុទាំងនោះ មិនហ៊ានផឹកមាត់ខ្លួនឡើយ ហើយមិនដែលបានជូនទៅមាតាបិតា កូន ប្រពន្ធ ខ្ញុំកំដរ កម្មករបុរស មិត្រ
(១) បុរសអ្នកធ្វើការស៊ីឈ្នួល។
ID: 636775568329179691
ទៅកាន់ទំព័រ៖