ព្រះត្រៃបិដក ភាគ ០១
អមាត្យ ញាតិសាលោហិតឡើយ។ គ្រានោះ ភិក្ខុទាំងនោះ (លុះបានអាហារឆាន់បរិបូណ៌) ក៏មានសម្បុរល្អ មានឥន្ទ្រិយពេញលេញ មានទឹកមុខស្រស់បស់ សម្បុរស្បែកក៏ជ្រះថ្លា។ ភិក្ខុទាំងឡាយ កាលបើចេញវស្សារូចហើយ តែងនាំគ្នាចូលទៅគាល់ព្រះដ៏មានព្រះភាគ នេះជាទំនៀមមិនដែលខានឡើយ។ វេលានោះឯង ភិក្ខុទាំងនោះ លុះបាននៅចាំវស្សាគ្រប់៣ខែហើយ ក៏រៀបចំទុកដាក់គ្រឿងសេនាសនៈរួចហើយ នាំយកបាត្រ និងចីវរចូលទៅក្រុងវេសាលី ដើរទៅកាន់ចារិកតាមលំដាប់ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ ដែលគង់នៅកូដាគារសាលាព្រៃមហាវនទៀបក្រុងវេសាលី លុះចូលទៅដល់ហើយ ទើបក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។
[២២៨] សម័យនោះឯង ពួកភិក្ខុដែលនៅចាំវស្សាក្នុងទិសទាំងឡាយ (រាល់ដំបន់ឯទៀត) សឹងដ៏មានកាយស្គាំងស្គមសៅហ្មង មានសម្បុរអាក្រក់ កើតជារោគលឿងស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ។ ឯពួកភិក្ខុដែលនៅទៀបត្រើយស្ទឹងវគ្គុមុទា សឹងដ៏មានសម្បុរល្អ មានឥន្ទ្រិយពេញលេញ មានមុខមាត់ស្រស់បស់ សម្បុរស្បែកក៏ជ្រះថ្លាទាំងអស់គ្នា។ មានសេចក្តីថា ការស្មោះសរចំពោះជាមួយនឹងអាគន្តុកភិក្ខុ គឺភិក្ខុដែល
ID: 636775568819497736
ទៅកាន់ទំព័រ៖