ព្រះត្រៃបិដក ភាគ ០១

ជ្រាប​ច្បាស់​នូវ​កាលគួរ​ហើយ​ ​មិន​ត្រាស់​សួរ​ក៏​មាន​ ​ព្រះ​តថាគត​ទាំងឡាយ​ទ្រង់​សួរ​ចំពោះតែ​អំពើ​ដែល​មានប្រយោជន៍​ ​អំពើ​ដែល​មិន​មានប្រយោជន៍​ ​ទ្រង់​មិន​សួរ​ឡើយ​ ​ព្រោះ​ព្រះ​តថាគត​ទាំងឡាយ​ ​ទ្រង់​ផ្តាច់​បង់​នូវ​អំពើ​ដែល​មិន​មានប្រយោជន៍​ដោយ​អរិយមគ្គ​អស់ហើយ​។​ ​ព្រះសម្ពុទ្ធ​ជា​ម្ចាស់​ទាំងឡាយ​ដ៏​មានជោគ​ ​ទ្រង់​សួរ​ពួក​ភិក្ខុ​ដោយហេតុ​ពីរ​ប្រការ​ ​គឺ​ទ្រង់​សួរ​ដើម្បីនឹង​សំដែងធម៌១​ ​ដើម្បីនឹង​បញ្ញត្ត​សិក្ខាបទ​ដល់​ពួក​សាវក១​។​ ​កាលនោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​សួរ​ពួក​ភិក្ខុ​ដែល​នៅ​ទៀប​ឆ្នេរ​ស្ទឹង​ ​វគ្គុ​មុ​ទា​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នករាល់គ្នា​ ​បាន​ជា​មាន​សេចក្តី​សាមគ្គី​ស្មោះសរ​ ​មិន​វិវាទ​ទាស់ទែងគ្នា​ ​នៅចាំ​វស្សា​ក៏​ស្រួលបួល​ ​មិន​លំបាក​ដោយ​អាហារ​បិណ្ឌបាត​ ​នោះ​តើ​ដោយហេតុ​អ្វី​។​ ​គ្រានោះ​ ​ភិក្ខុ​ទាំងអម្បាល​នោះ​ ​ក៏​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​(​ដោយសព្វគ្រប់​)​។​ ​ទើប​ព្រះអង្គ​ត្រាស់​សួរ​ថា​ ​នែ​ភិក្ខុ​ទាំងឡាយ​ ​ហេតុនេះ​ពិតមែន​ឬ​។​ ​ភិក្ខុ​ទាំងនោះ​ក្រាបទូល​តប​វិញ​ថា​ ​បពិត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហេតុនេះ​មិន​ពិត​ទេ​។​ ​
 [​២២៩​]​ ​ព្រះសម្ពុទ្ធ​ជា​ម្ចាស់​ដ៏​មានជោគ​ ​ទ្រង់​តិះដៀល​ថា​ ​នែ​មោឃបុរស​ទាំងឡាយ​ ​អំពើ​ដែល​អ្នក​ទាំងអស់គ្នា​ធើ្វ​នេះ​ ​មិន​សមគួរ​ ​មិន​ត្រូវ​ទំនង​ ​មិន​ត្រូវបែប​ ​មិនមែន​ជា​របស់​សមណៈ​ ​មិន​គប្បី​ ​មិន​គួរ​ធ្វើ​សោះ​
ថយ | ទំព័រទី ២៩១ | បន្ទាប់
ID: 636775573457132993
ទៅកាន់ទំព័រ៖