ព្រះត្រៃបិដក ភាគ ០១
ទី៣ មានប្រាកដក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ ហេតុដទៃមានតទៅទៀត ក្នុងសាសនានេះ មានភិក្ខុបាបខ្លះសង្គ្រោះផ្គាប់ផ្គុនគ្រហស្ថដោយគ្រឿងគរុភណ្ឌរបស់សង្ឃ ឬគ្រឿងគរុណបរិក្ខារ គ្រឿងគរុភណ្ឌ គឺអ្វីខ្លះ គ្រឿងគរុភណ្ឌនោះគឺ គុម្ពផ្កា និងដើមឈើ១ ទីដែលសំរាប់ដាំគុម្ពផ្កា និងដើមឈើ១ កុដិ១ ទីដែលសំរាប់សង់កុដិ១ គ្រែ១ តាំង១ ពូក១ ខ្នើយ១ ឆ្នាំងលោហៈ១ ស្នូកលោហៈ១ ក្អមលោហៈ១ ផើងលោហៈ១
(១) កាំបិត១ ពូថៅ១ ដឹង១ ចប១ ពន្លាក (ឬដែកកណ្តារ)១ វល្លិប្រវែងមួយលូកឡើងទៅ១ ឫស្សីប្រវែង៨ធ្នាប់ឡើងទៅ១ ស្មៅដំណេកទន្សាយ១ ស្មៅយាប្លង១ ស្មៅធម្មតា១ ដីស្អិត១ គ្រឿងធ្វើនឹងឈើ១ គ្រឿងធ្វើនឹងដី១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថា មហាចោរទី៤ មានប្រាកដក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាពោលអួតឧត្តរិមនុស្សធម្ម ដែលមិនមាន មិនប្រាកដក្នុងខ្លួន ភិក្ខុនេះជាមហាចោរទី៥ ជាចោរធំបំផុតក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ហេតុអ្វីបានជាតថាគតពោលដូច្នោះ
(១) ពាក្យថា លោហៈ ជាពាក្យសំរាប់ហៅពួកគ្រឿងដែក ស្ពាន់ ទង់ដែងជាដើម។
ID: 636775577305763122
ទៅកាន់ទំព័រ៖