ព្រះត្រៃបិដក ភាគ ០១
នៃអាបត្តិឡើយ)។ ព្រោះនិទាននេះ ព្រោះដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមក ហើយទ្រង់សំដែងធម្មីកថាក្នុងគ្រានោះ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ មិនដឹងច្បាស់ ហើយពោលអួតឧត្តរិមនុស្សធម្ម ជាធម៌មានញាណ (សេចក្តីដឹង) និងទស្សនៈ (កិរិយាឃើញ) ដ៏ប្រសើរ អាចកំចាត់នូវកិលេស គួរបង្អោនមកដាក់ក្នុងខ្លួនដោយពាក្យថា ខ្ញុំដឹងដូច្នេះ ខ្ញុំឃើញដូច្នេះ លុះដល់សម័យដទៃអំពីនោះមក ទោះមានគេសាកសួរក្តី ឥតមានគេសាកសួរក្តី ក៏ហៅថា ត្រូវអាបត្តិបារាជិកហើយ (ទោះបី) មានប្រាថ្នាចង់ឲ្យបរិសុទ្ធ ហើយត្រឡប់ជានិយាយកែសំនួនយ៉ាងនេះវិញថា នែអាវុសោ ខ្ញុំមិនដឹងយ៉ាងនេះទេ (ប៉ុន្តែ) ពោលថាដឹង ខ្ញុំមិនឃើញយ៉ាងនេះទេ (ប៉ុន្តែ) ពោលថាឃើញ ខ្ញុំពោលកុហកសោះទេ ភិក្ខុនេះក្តី ក៏ត្រូវអាបត្តិបារាជិក រកសំវាសគ្មាន វៀរលែងតែ សំគាល់ថាខ្លួនបានត្រាស់ដឹង។
[២៣៣] ត្រង់ពាក្យថា ណាមួយ សេចក្តីថា ណាក៏ដោយ។បេ។ ត្រង់ពាក្យថា ភិក្ខុ។បេ។ ភិក្ខុដែលបានឧបសម្បទាដោយញត្តិចតុត្ថកម្មវាចានេះ សំដៅឲ្យឈ្មោះថា ភិក្ខុ ក្នុងអត្ថនេះ។ ត្រង់ពាក្យថា មិនដឹងច្បាស់ សេចក្តីថា មិនដឹងមិនឃើញ
ID: 636775579576483000
ទៅកាន់ទំព័រ៖