ព្រះត្រៃបិដក ភាគ ០១

សំណាល​ទៅ​រក​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​បញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ​ ​និង​ពាក្យ​ដែល​គួរ​រឭក​ល្មម​ឲ្យ​កើត​សេចក្តី​ស្និទ្ធស្នាល​ហើយ​ ​ក៏​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​កាល​ដែល​វេរ​ញ្ជ​ព្រាហ្មណ៍​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក៏​ផ្តើម​ពាក្យ​នេះ​ក្រាបទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ​ខ្ញុំ​បានឮ​ពាក្យ​ថា​ ​ព្រះសមណគោតម​ ​មិន​សំពះ​ ​មិន​ក្រោក​ទទួល​ព្រាហ្មណ៍​ទាំងឡាយ​ដែល​ចាស់​គ្រាំគ្រា​ ​ជា​ព្រឹទ្ធា​ចារ្យ​ ​មាន​អាយុ​ច្រើន​ ​រស់នៅ​បាន​យូរឆ្នាំមកហើយ​ ​មាន​អាយុ​ក៏​ជ្រុល​ចូល​មក​ក្នុង​ប​ច្ឆឹ​ម​វ័យ​ហើយ​ ​ទោះបី​គ្រាន់តែ​អញ្ជើញ​ហៅរក​ព្រាហ្មណ៍​ទាំងនោះ​ឲ្យ​អង្គុយ​លើ​អាសនៈ​ ​(​ព្រះអង្គ​ក៏​មិន​ធ្វើ​)​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ​ពាក្យ​ដែល​ខ្ញុំ​បានឮ​មក​នោះ​ ​ជា​ប្រាកដ​ថា​ ​ព្រះសមណគោតម​ដ៏​ចម្រើន​ ​មិន​សំពះ​ ​មិន​ក្រោក​ទទួល​ព្រាហ្មណ៍​ទាំងឡាយ​ដែល​ចាស់​គ្រាំគ្រា​ ​ជា​ព្រឹទ្ធា​ចារ្យ​ ​មាន​អាយុ​ច្រើន​ ​រស់នៅ​យូរឆ្នាំមកហើយ​ ​មាន​អាយុ​ក៏​ជ្រុល​ចូល​មក​ក្នុង​ប​ច្ឆឹ​ម​វ័យ​ហើយ​ ​ថា​ ​សូម្បី​ត្រឹមតែ​អញ្ជើញ​ហៅរក​ព្រាហ្មណ៍​ទាំងនោះ​ឲ្យ​អង្គុយ​លើ​អាសនៈ​ ​(​ព្រះអង្គ​ក៏​មិន​ធ្វើ​)​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចម្រើន​ ​កិច្ច​ ​មាន​មិន​សំពះ​ជាដើម​នោះ​ ​ជា​ទំនង​ពុំ​សមគួរ​ឡើយ​ ​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ព្រាហ្មណ៍​ ​ក្នុង​លោក​ ​(​នេះ​)​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ក្នុង​ពពួកសត្វ​ព្រមទាំង​សមណៈ​
ថយ | ទំព័រទី ៣ | បន្ទាប់
ID: 636774003102193184
ទៅកាន់ទំព័រ៖