ព្រះត្រៃបិដក ភាគ ០១

មិនទាន់​មានទោស​មោះមៃ​នៅឡើយ​ ​កំពុង​នៅ​មានធម៌​បរិសុទ្ធ​ ​ឥត​ទាន់​មាន​ពណ៌ខ្មៅ​សៅហ្មង​ ​សុទ្ធសឹងតែ​ផូរផង់​ ​ផ្ចង់ចិត្ត​ស្ថិតនៅ​ក្នុង​ធម៌​មាន​ខ្លឹម​នៅឡើយ​ ​ម្នាល​សារីបុត្ត​ ​ក៏​បណ្តា​ភិក្ខុ​ទាំង៥០០រូប​(​១​)​ ​នេះ​ ​ភិក្ខុ​ដែល​មាន​មគ្គផល​យ៉ាង​ទាប​ចុងគេ​បំផុត​នោះ​ ​ក៏​គង់​បានសម្រេច​ត្រឹម​ថ្នាក់​សោតៈ​ ​ជា​បុគ្គល​ទៀងទាត់​ ​លែង​ធ្លាក់ទៅក្នុង​អបាយភូមិ​ហើយ​ ​នឹង​បាន​ត្រាស់​ដឹង​មគ្គ​ផ​លតៗ​ទៅទៀត​ជា​ប្រាកដ​។​ ​
 [​៩​]​ ​(​លុះដល់​ចេញវស្សា​ហើយ​)​ ​ព្រះ​ដ៏​មានជោគ​ ​ទ្រង់​ត្រាស់​ហៅ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​មក​ ​ហើយ​មាន​ព្រះបន្ទូល​ថា​ ​អានន្ទ​ ​ទំនៀម​ព្រះ​តថាគត​ទាំងឡាយ​ ​បើ​អ្នកណា​គេ​និមន្ត​ឲ្យ​នៅចាំ​វស្សា​ហើយ​ ​តែ​នៅ​មិនទាន់​បាន​លា​អ្នកនោះ​ទេ​ ​ក៏​មិនដែល​ចៀសចេញ​ ​(​ពីទី​នោះ​)​ ​ទៅកាន់​ជនបទ​ចារិក​ឡើយ​ ​ចរិត​នេះ​ជា​ទំនៀម​របស់​ព្រះ​តថាគត​ទាំងឡាយ​ ​មក​អានន្ទ​ ​យើង​នឹង​ទៅ​លា​វេរ​ញ្ជ​ព្រាហ្មណ៍​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ក៏​ទទួល​ព្រះពុទ្ធដីកា​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​មែន​យ៉ាងនេះ​ហើយ​។​ ​លំដាប់នោះ​ ​ព្រះ​ភគវា​ ​ព្រះអង្គ​ទ្រង់​ស្បង់​ចីពរ​ ​ព្រមទាំង​បាត្រ​ស្រេចហើយ​ ​
​(​១​)​ ​ភិក្ខុ​ទាំង៥០០រូប​ ​ដែល​មក​នៅចាំ​វស្សា​ជាមួយនឹង​ព្រះអង្គ​ ​ជិត​ក្រុង​វេរ​ញ្ជា​នោះ​ឯង​។​
ថយ | ទំព័រទី ៣០ | បន្ទាប់
ID: 636774038636085606
ទៅកាន់ទំព័រ៖